សំឡេងផ្ទុះរំខានកម្មវិធីជប់លៀងនៅសេតវិមាន៖ ភ្នាក់ងារសម្ងាត់ជម្លៀសលោក ដូណាល់ ត្រាំ ជាបន្ទាន់
នៅយប់ថ្ងៃសៅរ៍ ទី ២៥ ខែ មេសា ឆ្នាំ ២០២៦ កម្មវិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន ត្រូវបានរំខានយ៉ាងភ្លាមៗ បន្ទាប់ពីមានសំឡេងផ្ទុះមិនទាន់អាចកំណត់ប្រភពបាន។ ក្នុងចំណោមភាពច្របូកច្របល់នោះ លោក Donald Trump និងលោកស្រី Melania Trump ត្រូវបានភ្នាក់ងារសម្ងាត់នាំចេញពីកន្លែងព្រឹត្តិការណ៍ ដើម្បីធានាសុវត្ថិភាព។
យោងតាមប្រភពពីមន្ត្រីសេតវិមាន បានបញ្ជាក់ថា លោក ត្រាំ មានសុវត្ថិភាពល្អ បន្ទាប់ពីត្រូវបាននាំចេញ។ សាក្សីនៅកន្លែងបានរាយការណ៍ថា មានសំឡេងផ្ទុះខ្លាំងប្រហែល ៤ ទៅ ៦ លើក ត្រូវបានឮនៅក្នុងសណ្ឋាគារ ប៉ុន្តែមិនស្ថិតនៅក្នុងបរិវេណផ្ទាល់នៃសាលជប់លៀងនោះទេ។
នៅពេលមានភាពច្របូកច្របល់កំពុងកើតឡើង លោក ត្រាំ និងលោកស្រីទីមួយបានឱនខ្លួននៅពីក្រោយវេទិកា មុនពេលត្រូវបាននាំចេញយ៉ាងលឿនទៅកន្លែងមានសុវត្ថិភាព។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ២,៦០០ នាក់ ដែលភាគច្រើនបានស្វែងរកទីជំរកភ្លាមៗ។
អ្នកបម្រើអាហារ និងបុគ្គលិកផ្សេងៗ ក៏បានរត់ទៅកាន់តំបន់ខាងមុខសាល ដើម្បីគេចខ្លួនពីស្ថានភាពមិនប្រាកដនោះផងដែរ។