តើគេជាគូព្រេងពិតរបស់អ្នកឬទេ? សាកល្បងទស្សន៍ទាយចិត្តសាស្ត្របែបងាយៗ

"ចង់ដឹងទេថាបុរសឬស្ត្រីដែលអ្នកកំពុងសេពគប់រាល់ថ្ងៃ ជាគូព្រេងពិតឬគ្រាន់តែជាសង្សារមួយពេល? តោះ! សាកល្បងលេងហ្គេមទស្សន៍ទាយចិត្តសាស្ត្របែបសាមញ្ញ
ជំនឿនាំសុខ៖ របៀបមើលចិត្តសង្សារ និងទាយគូអនាគតតាមរយៈសំណួរ ៣ យ៉ាង

នេះគឺជាការសាកល្បងទស្សន៍ទាយបែបសាមញ្ញ តែវាអាចបញ្ជាក់ឱ្យបានដឹងថា តើបុរសឬស្ត្រីដែលអ្នកកំពុងសេពគប់រៀងរាល់ថ្ងៃនេះ គេជាគូគាប់ទៅក្នុងថ្ងៃអនាគត ឬគ្រាន់តែជាគូសង្សារហើយបែកបាក់គ្នាទៅវិញ?

១. តើអ្នកជ្រើសរើសទិញចំណីពីមួយណា?
ក- រទេះលក់ផ្លែឈើ
ខ- រទេះលក់ការ៉េមកី
គ- រទេះលក់បុកល្ហុង
ឃ- រទេះលក់ប្រហិត
ក៖ គេខិលចិត្ត ងាករេច្រើន គប្បីប្រយ័ត្នប្រយែង។
ខ៖ គេស្លូតបូត ចិត្តត្រជាក់ តែពេលខឹងគឺពិបាកទ្រាំ។
គ៖ គេមានអារម្មណ៍ចម្រុះ មានទាំងអ្នកស្រឡាញ់ និងស្អប់។
ឃ៖ គេរប៉ិលរប៉ូច តែស្មោះត្រង់ និងស្រឡាញ់អ្នកខ្លាំង។
✍️ គ្រូទាយ៖ ជម្រើសអាហារបង្ហាញពីធាតុពិត។ មិនថាគេរពិសខ្លះមែន តែបើគេស្មោះគឺគ្រប់គ្រាន់ហើយ។
២. បរិភោគរួច តើចង់ឃើញអ្វីមុនគេ?
ក- ទឹក
ខ- ដើមឈើ
គ- មនុស្ស
ឃ- បក្សី
ក៖ ស្នេហាហូរយឺតៗ សាមញ្ញ តែមានអារម្មណ៍ល្អជានិច្ច។
ខ៖ ស្នេហាស្រស់បំព្រង មិនសូវមានរឿងល្អក់កករ។
គ៖ ស្នេហាមានការខ្វាយខ្វល់ច្រើន ព្រោះមានអ្នកក្រៅពាក់ព័ន្ធ។
ឃ៖ ជីវិតស្នេហាស្រស់ស្រាយ បើបានការគឺប្រពៃណាស់។
✍️ គ្រូទាយ៖ អ្វីដែលភ្នែកឃើញមុន គឺជាបំណងក្នុងចិត្ត។ ស្នេហាអមដោយសន្តិភាពគឺប្រសើរបំផុត។
៣. ពេលត្រលប់ទៅផ្ទះ តើអ្នកជិះអ្វី?
ក- រថយន្តតាក់ស៊ី
ខ- ម៉ូតូរ៉ឺម៉ក
គ- រថយន្តក្រុង
ឃ- រថភ្លើងអគ្គិសនី
ក៖ សម្រេចចិត្តសេពគប់លឿន តែត្រូវមានចាស់ទុំដឹងឮ។
ខ៖ មើលចិត្តគ្នាជាបន្តបន្ទាប់ តែបើឈ្លោះគឺងាយចង់ដូរថ្មី។
គ៖ មើលចិត្តគ្នាយូរអង្វែង រហូតដល់ថ្ងៃអាពាហ៍ពិពាហ៍។
ឃ៖ មិនបាច់មើលចិត្តគ្នាច្រើនទេ គឺរៀបការតែម្ដង។
✍️ គ្រូទាយ៖ ល្បឿនយានជំនិះគឺជានិស្ស័យ។ រៀបការលឿនឬយឺត អាស្រ័យលើការទុកចិត្តគ្នា។

Post a Comment

/*]]>*//**/