នេះគឺជាការសាកល្បងទស្សន៍ទាយបែបសាមញ្ញ តែវាអាចបញ្ជាក់ឱ្យបានដឹងថា តើបុរសឬស្ត្រីដែលអ្នកកំពុងសេពគប់រៀងរាល់ថ្ងៃនេះ គេជាគូគាប់ទៅក្នុងថ្ងៃអនាគត ឬគ្រាន់តែជាគូសង្សារហើយបែកបាក់គ្នាទៅវិញ?
១. តើអ្នកជ្រើសរើសទិញចំណីពីមួយណា?
ក៖ គេខិលចិត្ត ងាករេច្រើន
គប្បីប្រយ័ត្នប្រយែង។
ខ៖ គេស្លូតបូត ចិត្តត្រជាក់
តែពេលខឹងគឺពិបាកទ្រាំ។
គ៖ គេមានអារម្មណ៍ចម្រុះ មានទាំងអ្នកស្រឡាញ់
និងស្អប់។
ឃ៖ គេរប៉ិលរប៉ូច តែស្មោះត្រង់
និងស្រឡាញ់អ្នកខ្លាំង។
✍️ គ្រូទាយ៖ ជម្រើសអាហារបង្ហាញពីធាតុពិត។ មិនថាគេរពិសខ្លះមែន
តែបើគេស្មោះគឺគ្រប់គ្រាន់ហើយ។
២. បរិភោគរួច តើចង់ឃើញអ្វីមុនគេ?
ក៖ ស្នេហាហូរយឺតៗ សាមញ្ញ
តែមានអារម្មណ៍ល្អជានិច្ច។
ខ៖ ស្នេហាស្រស់បំព្រង
មិនសូវមានរឿងល្អក់កករ។
គ៖ ស្នេហាមានការខ្វាយខ្វល់ច្រើន
ព្រោះមានអ្នកក្រៅពាក់ព័ន្ធ។
ឃ៖ ជីវិតស្នេហាស្រស់ស្រាយ
បើបានការគឺប្រពៃណាស់។
✍️ គ្រូទាយ៖ អ្វីដែលភ្នែកឃើញមុន គឺជាបំណងក្នុងចិត្ត។
ស្នេហាអមដោយសន្តិភាពគឺប្រសើរបំផុត។
៣. ពេលត្រលប់ទៅផ្ទះ តើអ្នកជិះអ្វី?
ក៖ សម្រេចចិត្តសេពគប់លឿន
តែត្រូវមានចាស់ទុំដឹងឮ។
ខ៖ មើលចិត្តគ្នាជាបន្តបន្ទាប់
តែបើឈ្លោះគឺងាយចង់ដូរថ្មី។
គ៖ មើលចិត្តគ្នាយូរអង្វែង
រហូតដល់ថ្ងៃអាពាហ៍ពិពាហ៍។
ឃ៖ មិនបាច់មើលចិត្តគ្នាច្រើនទេ
គឺរៀបការតែម្ដង។
✍️ គ្រូទាយ៖ ល្បឿនយានជំនិះគឺជានិស្ស័យ។ រៀបការលឿនឬយឺត
អាស្រ័យលើការទុកចិត្តគ្នា។