បញ្ញា ប្រសើរជាងមានទ្រព្យ
កាលកន្លងយូរមកហើយ បុរសចាស់ក្រីក្រម្នាក់បានជិះសេះ ធ្វើដំណើរទៅកាន់ស្រុកមួយ។ នៅពាក់កណ្តាលផ្លូវ គាត់បានចងសេះរបស់គាត់នៅនឹងដើមឈើមួយដើម ហើយក៏ទៅទទួលទានអាហារដែលបានខ្ចប់មក។
មួយសន្ទុះបន្ទាប់មក ក៏មានសេដ្ឋីម្នាក់មកឈប់សេះនៅត្រង់ហ្នឹងដែរ ហើយចងសេះរបស់គាត់នៅនឹងដើមឈើ ដែលបុរសចាស់នោះបានចង។ បុរសចាស់ឃើញដូច្នោះទើបប្រាប់សេដ្ឋីថា៖
“យើងចងនៅឯណាក៏បាន ហើយយើងជាអ្នកមាន នរណាមកធ្វើអីយើងបាន” សេដ្ឋីតបយ៉ាងគម្រោះគម្រើយ។ បុរសចាស់តបថា “ខ្ញុំប្រាប់លោកដោយសេចក្តីប្រាថ្នាល្អទេតើ កាលបើលោកមិនជឿក៏ស្រេចតែចិត្តលោកទៅចុះ”។
បន្ទាប់មកសេដ្ឋីក៏ចងសេះនៅនឹងដើមឈើដដែល រួចដើរទៅទទួលទានអាហារ។ មិនយូរប៉ុន្មាន សេះទាំងពីរក៏បានពុះកញ្ជ្រោលដាក់គ្នាយ៉ាងខ្លាំង។ បុរសចាស់និងសេដ្ឋីក៏រត់ទៅចាប់សេះរៀងៗខ្លួន តែវាបានយឺតពេលទៅហើយ ព្រោះសេះរបស់សេដ្ឋីត្រូវសេះរបស់បុរសចាស់ចាត់ការរហូតដល់ស្លាប់បាត់ទៅហើយ។
“ខ្ញុំបានប្រាប់លោកហើយ តែលោកមិនព្រមជឿខ្ញុំ បែរជាមកបន្ទោសខ្ញុំក៏វាមិនត្រូវដែរ” បុរសចាស់និយាយយ៉ាងមានហេតុផល។ សេដ្ឋីមិនព្រមស្តាប់ ក៏អូសកបុរសចាស់ទៅរកតុលាការដើម្បីជម្រះក្តី។
លុះទៅដល់ តុលាការបានសួរបុរសចាស់ពីហេតុការណ៍ដែលកើតឡើង តែបុរសចាស់នៅស្ងៀមមិនព្រមនិយាយអ្វីទាំងអស់ សូម្បីតែមួយមាត់។ តុលាការសួរថា “តាឯងគឬ?” បុរសចាស់ក៏នៅតែស្ងៀម។ តុលាការទើបបែរទៅសួរសេដ្ឋីថា “យើងនឹងធ្វើដូចម្តេច បើដើមចម្លើយជាមនុស្សគបែបនេះ?”
“ល្អហើយអញ្ជឹង!” តុលាការពោលឡើងភ្លាម។ “កាលបើដើមចម្លើយបានដាស់តឿនលោកហើយ តែលោកនៅតែរឹងរូសចងសេះនៅទីនោះ គឺជាកំហុសរបស់លោកខ្លួនឯង។ បុរសចាស់មិនបាច់សងថ្លៃសេះអ្វីទាំងអស់ ព្រោះគេគ្មានកំហុសឡើយ។”
តុលាការបែរទៅសួរបុរសចាស់ថា ហេតុអ្វីបានជាមិនព្រមឆ្លើយតាំងពីដំបូង? បុរសចាស់តបថា៖ “បពិត្រតុលាការ ខ្ញុំជាមនុស្សតូចទាប បើខ្ញុំនិយាយទៅ ក៏គ្មានអ្នកណាជឿថាខ្ញុំនិយាយពិតដែរ ដូច្នេះទើបខ្ញុំទុកឱ្យការពិតចេញពីមាត់ដើមចោទខ្លួនឯង ទើបវាមានទម្ងន់ជាង។”
តម្លៃអប់រំ៖ "បញ្ញា និងភាពវាងវៃ អាចជួយយើងឱ្យរួចផុតពីគ្រោះថ្នាក់បានប្រសើរជាងទ្រព្យសម្បត្តិ"