ប្រទេសកាន់តែមានភាពជឿនលឿន ទីផ្សារកសិកម្មកាន់តែមានសក្តានុពល
ហេតុអ្វីបានជាវិស័យកសិកម្មកម្ពុជា នៅតែជា "រ៉ែដែលមិនទាន់ច្នៃ" សម្រាប់សហគ្រិនជំនាន់ថ្មី?
ស្របពេលបច្ចុប្បន្នដែលបច្ចេកវិទ្យាកំពុងមានឥទ្ធិពលខ្លាំង គេសង្កេតឃើញថា
សហគ្រិនភាគច្រើនកំពុងងាកទៅរកអាជីវកម្មផ្នែកបច្ចេកវិទ្យា ច្រើនជាងវិស័យកសិកម្ម។ ប៉ុន្តែបើយើងពិនិត្យឱ្យស៊ីជម្រៅ នេះគឺជាឱកាសមាសដ៏ធំមួយ ព្រោះទីផ្សារកសិកម្មគឺជា "ទីផ្សារដែលមិនចេះរីងស្ងួត" និងមានតម្រូវការកើនឡើងជាប់ជានិច្ច។
មូលហេតុធំៗ ២ ដែលធ្វើឱ្យទីផ្សារកសិកម្មកាន់តែមានសក្ដានុពល៖ ១
ការផ្គត់ផ្គង់ស្បៀងមិនទាន់ឆ្លើយតបនឹងចំនួនប្រជាជន៖ ចំនួនប្រជាជនកើនឡើង ប៉ុន្តែអ្នកផលិត ឬកសិករែបែរជាថយចុះ ដោយសារការងាកទៅរកវិស័យបច្ចេកវិទ្យា។ កាលណាអ្នកផលិតតិច តម្រូវការខ្ពស់ នោះតម្លៃទីផ្សារនឹងកាន់តែប្រសើរ។
២
វត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្ម៖ កសិកម្មគឺជាឆ្អឹងខ្នងនៃវិស័យឧស្សាហកម្មផលិតកម្ម។ ប្រសិនបើប្រទេសកាន់តែរីកចម្រើន តម្រូវការវត្ថុធាតុដើមពីកសិកម្មដើម្បីយកទៅកែច្នៃក៏កាន់តែខ្ពស់តាមនោះដែរ។
តើកម្ពុជាពិតជា "អត់ទីផ្សារ" មែនឬ?
បញ្ហាដែលកសិករតែងតែលើកឡើងថា
"ដាំបានតែលក់មិនដាច់" ឬ
"កម្ពុជាគ្មានទីផ្សារកសិកម្ម&q…