ហេតុអ្វីបានជាវិស័យកសិកម្មកម្ពុជា នៅតែជា "រ៉ែដែលមិនទាន់ច្នៃ" សម្រាប់សហគ្រិនជំនាន់ថ្មី?
ស្របពេលបច្ចុប្បន្នដែលបច្ចេកវិទ្យាកំពុងមានឥទ្ធិពលខ្លាំង គេសង្កេតឃើញថា សហគ្រិនភាគច្រើនកំពុងងាកទៅរកអាជីវកម្មផ្នែកបច្ចេកវិទ្យា ច្រើនជាងវិស័យកសិកម្ម។ ប៉ុន្តែបើយើងពិនិត្យឱ្យស៊ីជម្រៅ នេះគឺជាឱកាសមាសដ៏ធំមួយ ព្រោះទីផ្សារកសិកម្មគឺជា "ទីផ្សារដែលមិនចេះរីងស្ងួត" និងមានតម្រូវការកើនឡើងជាប់ជានិច្ច។
មូលហេតុធំៗ ២ ដែលធ្វើឱ្យទីផ្សារកសិកម្មកាន់តែមានសក្ដានុពល៖
- ១ ការផ្គត់ផ្គង់ស្បៀងមិនទាន់ឆ្លើយតបនឹងចំនួនប្រជាជន៖ ចំនួនប្រជាជនកើនឡើង ប៉ុន្តែអ្នកផលិត ឬកសិករែបែរជាថយចុះ ដោយសារការងាកទៅរកវិស័យបច្ចេកវិទ្យា។ កាលណាអ្នកផលិតតិច តម្រូវការខ្ពស់ នោះតម្លៃទីផ្សារនឹងកាន់តែប្រសើរ។
- ២ វត្ថុធាតុដើមសម្រាប់វិស័យឧស្សាហកម្ម៖ កសិកម្មគឺជាឆ្អឹងខ្នងនៃវិស័យឧស្សាហកម្មផលិតកម្ម។ ប្រសិនបើប្រទេសកាន់តែរីកចម្រើន តម្រូវការវត្ថុធាតុដើមពីកសិកម្មដើម្បីយកទៅកែច្នៃក៏កាន់តែខ្ពស់តាមនោះដែរ។
តើកម្ពុជាពិតជា "អត់ទីផ្សារ" មែនឬ?
បញ្ហាដែលកសិករតែងតែលើកឡើងថា "ដាំបានតែលក់មិនដាច់" ឬ "កម្ពុជាគ្មានទីផ្សារកសិកម្ម" ត្រូវបានលោកបណ្ឌិត យ៉ង សាំងកុមារ ធ្វើការបកស្រាយផ្ទុយពីនេះ។ លោកបានបញ្ជាក់ថា កម្ពុជាមិនមែនខ្វះទីផ្សារទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដគឺ "កសិករពិបាកក្នុងការចូលទៅក្នុងទីផ្សារ"។
នេះសបញ្ជាក់ឱ្យឃើញថា តម្រូវការក្នុងស្រុកមានយ៉ាងសន្ធឹកសន្ធាប់។ អ្វីដែលសហគ្រិន និងកសិករត្រូវដោះស្រាយ គឺការបង្កើនគុណភាព ការវេចខ្ចប់ និងការតភ្ជាប់ខ្សែចង្វាក់ផលិតកម្មឱ្យចំគោលដៅ ដើម្បីដណ្តើមយកចំណែកទីផ្សារដែលកំពុងស្ថិតក្នុងដៃអ្នកនាំចូលមកវិញ។
តើអ្នកយល់យ៉ាងណាដែរ? តើកសិករខ្មែរគួរធ្វើដូចម្តេចដើម្បីយកឈ្នះលើទីផ្សារនាំចូល?
ចូលរួមមតិរបស់អ្នកនៅខាងក្រោម!