ទម្លាប់អាក្រក់ទាំង ៩ យ៉ាងរបស់យុវតីវ័យជំទង់ដែលគួរដឹង និងកែប្រែ 9 Bad Habits of Teenage Girls: Understanding and Overcoming Them
ក្មេងវ័យជំទង់គឺដូចជាខ្សែរឹតមួយយ៉ាងតឹងចំពោះឪពុកម្តាយ។ លោកវេជ្ជបណ្ឌិត
Stuart នាយកនៃការអប់រំនៅមន្ទីរពេទ្យវិកលចរិកនៅបូស្តុនបានមានប្រសាសន៍ថា៖
"វ័យជំទង់គឺជាពេលវេលាមួយនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ទាំងរាងកាយ និងការយល់ដឹង។"
ចំពោះក្មេងស្រីវិញ គឺអ្វីៗទាំងអស់ស្រស់ស្អាតបំផុតក៏ជាមនុស្សស្រី ហើយអាក្រក់បំផុតក៏ជាមនុស្សស្រី។ ជាការពិតណាស់ ឃ្លានេះតម្រូវឱ្យយើងគិតពិចារណាឱ្យបានស៊ីជម្រៅ។ មុននឹងនិយាយដល់អ្វីដែលស្អាត យើងសុំលើកយកនូវ
ទម្លាប់អាក្រក់ទាំង ៩ យ៉ាង មកបង្ហាញ ដើម្បីឱ្យបងប្អូនយុវតីឆ្លុះបញ្ចាំងមើលខ្លួនឯងជាមុនសិន៖
🚩 ទម្លាប់អាក្រក់ដែលគួរកែប្រែ៖ មានចរិតកំផែល៖ មានទម្លាប់រាក់កំផែល ឆេវឆាវ និងមិនហ្មត់ចត់ក្នុងកិច្ចការងារ។ ចិត្តចង្អៀតចង្អល់៖ ចាំតែចាប់កំហុសអ្នកដទៃ និងមិនសូវមានចិត្តទូលាយ។ ចិត្តស្រាល៖ មិនសូវមានការពិចារណា ឆាប់ជឿគេ ត្រចៀកស្រាលតាមខ្យល់។ ឆ្ងល់ចង់ដឹងច្រើន៖ មានទម្លាប់ចង់ដឹងចង់ឮរឿងគេមិនចេះចប់មិនចេះហើយ។ នាំរឿងពីមួយទៅមួយ៖ ចូលចិត្តលើករឿងនេះទៅនិយាយប្រាប់នោះ ដើម្បីបង្កជាបញ្ហា។ និយាយច្រើនឡូឡា៖ និយាយមិនដឹងមុខក្រោយ និយាយមិនចេះឈប់ពីកន្លែងមួយទៅកន្លែងមួយ។ សម្ដីធំ៖ និយាយយូរៗទៅបានចិត្ត ចាប់ផ្ដើមប្…