“សន្សំប្រាក់?
តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?”
នេះជាពាក្យដែលលេចឡើងភ្លាមៗក្នុងចិត្តរបស់មនុស្សទូទៅ
កាលណាគេនិយាយពីរឿងសន្សំប្រាក់។
ប្រសិនបើយើងទុកពាក្យនេះក្នុងចិត្តនោះ យើងប្រាកដជាមិនអាចសន្សំប្រាក់បានជាដាច់ខាត។ សុភាសិតខ្មែរមួយពោលថា “ទូកធំ ក្តោងធំ” មានន័យថាចំណូលច្រើន ចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើងទៅតាមខ្ទង់ចំណូល។
ចូរធ្វើបញ្ជីចំណាយប្រចាំថ្ងៃ រួចបូកសរុប និងពិនិត្យជារៀងរាល់សប្តាហ៍ ហើយចោទសួរខ្លួនឯង ថាតើចំណាយអ្វីខ្លះដែលចាំបាច់ខានមិនបាន និងតើចំណាយអ្វីខ្លះដែលអាចកាត់ចោលបាន។ ចំណាយណាដែលកាត់បាន យើងដកប្រាក់ដែលធ្លាប់ចំណាយនោះមកសន្សំវិញ។
💡 គន្លឹះអនុវត្តដើម្បីសន្សំសំចៃបន្ថែម៖
- សន្សំអគ្គិសនី៖ ចូរបិទអំពូលភ្លើងប្រសិនបើមិនប្រើប្រាស់ ឬពេលមើលទូរទស្សន៍។ ជ្រើសរើសអំពូលភ្លើងដែលស៊ីភ្លើងតិច (LED)។
- កាត់បន្ថយការប្រើផ្លាស្ទិច៖ ប្រើចាន កែវ ក្រណាត់ ដែលអាចលាងសម្អាត និងប្រើឡើងវិញបាន ដើម្បីសន្សំប្រាក់ទិញថ្មី។
- គ្រប់គ្រងកម្ដៅក្នុងផ្ទះ៖ បិទទ្វារបង្អួចបាំងពន្លឺថ្ងៃ កុំឱ្យម៉ាស៊ីនត្រជាក់ដើរខ្លាំង និងដាំដើមឈើផ្ដល់ម្លប់។
- វៃឆ្លាតក្នុងការបើកបរ៖ ជៀសវាងផ្លូវកកស្ទះដើម្បីសន្សំសាំង។
- វិន័យក្នុងការទទួលទាន៖ កុំចូលហាងបាយពេលកំពុងឃ្លានខ្លាំង ព្រោះវាធ្វើឱ្យយើងកុម្ម៉ង់អាហារលើសតម្រូវការ។
- ការសិក្សា៖ ឧស្សាហ៍សិក្សាពីរបៀបគ្រប់គ្រងចំណាយផ្ទាល់ខ្លួនឱ្យបានច្បាស់លាស់។
— រៀបចំអត្ថបទឡើងវិញដោយក្តីស្រឡាញ់ —