រឿងកប្លែងរបស់ពិភពលោក ដែលគួរឱ្យខ្លាច Scary stories of the world
— Global Politics Insight — រឿងកំប្លែងរបស់ពិភពលោក៖ តើពិភពលោកវិលវល់ ឬកំពុងក្រឡាប់ចាក់?
ពិភពលោកវិលវល់ឬក្រឡាប់ច័ក្រ? ពីមុន ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អាមេរិកបានដាក់ទណ្ឌកម្មមិនឱ្យរុស្ស៊ីនាំប្រេងចេញ
សូម្បីឥណ្ឌានិងចិនក៏អាមេរិកហាមមិនឱ្យទិញប្រេងពីរុស្ស៊ីដែរ។
តែក្រោយមានវិបត្តិប្រេងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ
បែរជាទូរស័ព្ទទៅលោក ពូទីន
ដើម្បីសុំឱ្យរុស្ស៊ីនាំប្រេងចេញលក់ទៅឱ្យពិភពលោកជាបន្ទាន់វិញ
ដើម្បីបន្ធូរវិបត្តិប្រេងសកល។
នេះមានន័យថា រុស្ស៊ីនឹងបានលុយយ៉ាងច្រើនយកទៅធ្វើសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត
ក្នុងពេលដែលអ៊ុយក្រែនកំពុងជួយអាមេរិកក្នុងការទប់ទល់ដ្រូនជាមួយអ៊ីរ៉ង់។
តើត្រាំនិងពូទីនរកស៊ីជាមួយគ្នាឬ? ចុះវាសនារបស់សាមីកូនអុកដូចជាអ៊ុយក្រែន
នឹងត្រូវពូទីននិងត្រាំបណ្តើរយកទៅទុកនៅត្រង់ណាវិញ?
រឿងនេះបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនយោបាយអន្តរជាតិ "គ្មានមិត្តអមតៈ
ហើយក៏គ្មានសត្រូវអមតៈដែរ មានតែផលប្រយោជន៍អមតៈប៉ុណ្ណោះ"។
នៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចដើរមកដល់ផ្លូវទាល់
សូម្បីតែសត្រូវដែលធ្លាប់ជេរគ្នាផ្អើល…