រឿងកប្លែងរបស់ពិភពលោក ដែលគួរឱ្យខ្លាច Scary stories of the world

Scary stories of the world
— Global Politics Insight —

រឿងកំប្លែងរបស់ពិភពលោក៖ តើពិភពលោកវិលវល់ ឬកំពុងក្រឡាប់ចាក់?

ពិភពលោកវិលវល់ឬក្រឡាប់ច័ក្រ? ពីមុន ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាមេរិកបានដាក់ទណ្ឌកម្មមិនឱ្យរុស្ស៊ីនាំប្រេងចេញ សូម្បីឥណ្ឌានិងចិនក៏អាមេរិកហាមមិនឱ្យទិញប្រេងពីរុស្ស៊ីដែរ។ តែក្រោយមានវិបត្តិប្រេងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បែរជាទូរស័ព្ទទៅលោក ពូទីន ដើម្បីសុំឱ្យរុស្ស៊ីនាំប្រេងចេញលក់ទៅឱ្យពិភពលោកជាបន្ទាន់វិញ ដើម្បីបន្ធូរវិបត្តិប្រេងសកល។

នេះមានន័យថា រុស្ស៊ីនឹងបានលុយយ៉ាងច្រើនយកទៅធ្វើសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត ក្នុងពេលដែលអ៊ុយក្រែនកំពុងជួយអាមេរិកក្នុងការទប់ទល់ដ្រូនជាមួយអ៊ីរ៉ង់។ តើត្រាំនិងពូទីនរកស៊ីជាមួយគ្នាឬ? ចុះវាសនារបស់សាមីកូនអុកដូចជាអ៊ុយក្រែន នឹងត្រូវពូទីននិងត្រាំបណ្តើរយកទៅទុកនៅត្រង់ណាវិញ?

រឿងនេះបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនយោបាយអន្តរជាតិ "គ្មានមិត្តអមតៈ ហើយក៏គ្មានសត្រូវអមតៈដែរ មានតែផលប្រយោជន៍អមតៈប៉ុណ្ណោះ"។ នៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចដើរមកដល់ផ្លូវទាល់ សូម្បីតែសត្រូវដែលធ្លាប់ជេរគ្នាផ្អើលមេឃ ក៏អាចប្រែមកជា "ដៃគូពាណិជ្ជកម្ម" យ៉ាងរហ័សក្នុងមួយពព្រិចភ្នែក។ សម្រាប់មហាអំណាច តម្លៃប្រេងនៅតាមស្ថានីយចាក់សាំងក្នុងស្រុករបស់គេ សំខាន់ជាងវាសនារបស់ប្រទេសដទៃដែលកំពុងឆេះខ្លោចដោយសារសង្គ្រាមទៅទៀត។

មេរៀនដែលកម្ពុជាគួររៀនពី "ល្បែង" មហាអំណាច៖

១. កុំដាក់ពងមាន់ទាំងអស់ក្នុងកញ្ច្រែងតែមួយ៖ ការពឹងផ្អែកលើមហាអំណាចណាមួយខ្លាំងពេក គឺជាហានិភ័យ ព្រោះគេអាច "ដូរពណ៌" បានគ្រប់ពេលឱ្យតែគេចំណេញ។

២. ការពង្រឹងផ្ទៃក្នុងឱ្យមាំ៖ ប្រទេសតូចត្រូវតែមានជំហរច្បាស់លាស់ និងភាពបត់បែនផ្នែកការទូត (Bamboo Diplomacy)។ យើងត្រូវចេះរាំនៅកណ្តាលព្យុះ មិនមែនឈរឱ្យព្យុះបោកបក់តាមចិត្តនោះទេ។

៣. សេដ្ឋកិច្ចគឺជាដង្ហើម៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ ការរក្សាស្ថិរភាពសេដ្ឋកិច្ច និងស្បៀងក្នុងស្រុក គឺជាខែលការពារដ៏រឹងមាំបំផុត នៅពេលដែលមហាអំណាចលែងឈ្លោះគ្នា ហើយងាកមកចាប់ដៃគ្នាលើវាសនាយើង។

"នៅពេលដំរីជល់គ្នា ឬដំរីត្រូវគ្នា គឺស្មៅក្បែរជើងវាទេ ដែលជាអ្នករង់គ្រោះ។"

Post a Comment