កំណត់ត្រាគំនិត - ជីវិត និងសង្គម
មេរៀនជីវិតពី Talk Show៖ ផ្នត់គំនិតអ្នកមាន វិធីគ្រប់គ្រងលុយ និងការអភិវឌ្ឍខ្លួន
ការជជែកដេញដោលគ្នានៅក្នុងកម្មវិធី Podcast ជារឿយៗតែងតែបង្កប់នូវគំនិតមុតស្រួចដែលអាចដាស់ស្មារតីយើងឱ្យភ្ញាក់ខ្លួន។ ថ្ងៃនេះ Bongsokla សូមដកស្រង់និងសង្ខេបនូវអត្ថន័យជ្រាលជ្រៅជុំវិញបញ្ហាសង្គម ការរស់នៅ ការតស៊ូ និងក្បួនគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីទុកជាទុនសម្រាប់ការអភិវឌ្ឍខ្លួនរបស់បងប្អូនទាំងអស់គ្នា។
💡 ១. ហេតុអ្វីយើងត្រូវ "ខ្លាចក្រ"?
បើយើងមិនខ្លាចក្រទេ ជីវិតយើងនឹងជួបភាពក្រីក្រជាក់ជាមិនខាន។
ភាពក្រីក្រគឺជារឿងដ៏លំបាក វានាំមកនូវការមើលងាយ
សូម្បីតែពីសំណាក់មនុស្សជុំវិញខ្លួន មិត្តភក្តិ ឬសូម្បីតែក្រុមគ្រួសារ។
ដូច្នេះ កុំទាន់ខ្វល់ពីរឿងបង្កើតមិត្តភក្តិឱ្យបានច្រើន ខំប្រឹងរកចំណូលសិនទៅ
នៅពេលដែលយើងរឹងមាំ មិត្តភក្តិនឹងកើនឡើងដោយឯកឯង។
🌱 ២. ឥទ្ធិពលនៃពាក្យសម្ដីរបស់ឪពុកម្ដាយ (ទ្រឹស្ដីដើមឫស្សី)
ពាក្យសម្ដីលើកទឹកចិត្តរបស់ឪពុកម្ដាយ អាចកែប្រែវាសនាកូនបានមួយជីវិត។
ការដែលឪពុកម្ដាយតែងតែសរសើរថា "កូននេះឆ្លាត" វាគឺជាការបញ្ជូនថាមពល (Law
of Attraction) ទៅកាន់ខួរក្បាលកូន ធ្វើឱ្យកូនមានជំនឿជាក់លើខ្លួនឯង។
ឪពុកម្ដាយគ្រប់រូបគួរចៀសវាងការជេរប្រមាថ ឬបង្អាប់កូន។ ការចិញ្ចឹមកូនគឺដូចជា "ការដាំដើមឫស្សី" អញ្ចឹង។ ឫស្សីប្រើពេលរាប់ឆ្នាំដើម្បីចាក់ឫសទៅក្នុងដីដោយមិនទាន់លូតលាស់ចេញមកក្រៅឡើយ ប៉ុន្តែនៅពេលដែលវាចាក់ឫសរឹងមាំហើយ ទោះខ្យល់ព្យុះខ្លាំងប៉ុណ្ណាក៏វាមិនរលំដែរ។ ការវិនិយោគលើការអប់រំ និងការលើកទឹកចិត្តកូន គឺជាការចាក់ឫសដ៏រឹងមាំនេះឯង។

"អ្នកអត់ចេះអភិវឌ្ឍខ្លួន... នៅឃ្លានពេលណា ត្រូវរៀនពេលហ្នឹង។ បើឈប់ឃ្លាន
ចាំឈប់រៀន!"
💼 ៣. ធ្វើការឱ្យគេ គឺដើម្បី "ខ្លួនឯង"
មនុស្សជាច្រើនតែងតែត្អូញត្អែរនិងធុញថប់នឹងការធ្វើការឱ្យគេ។
ប៉ុន្តែសូមកុំច្រឡំ! ការធ្វើការឱ្យក្រុមហ៊ុន មិនមែនធ្វើដើម្បីតែថៅកែទេ
តែគឺធ្វើដើម្បីខ្លួនឯង។ វាគឺជាសាលារៀនដែលមិនត្រឹមតែមិនយកលុយយើងទេ ថែមទាំង
"បើកប្រាក់ខែ" ឱ្យយើងរៀនទៀតផង។
ទោះអ្នកធ្វើការឱ្យគេ ៥ ឆ្នាំ ឬ ១០ ឆ្នាំក៏ដោយ ចូរប្រមូលយកបទពិសោធន៍ រៀនពីប្រព័ន្ធការងាររបស់គេឱ្យបានច្រើនបំផុត។ ពេលណាដែលអ្នកចេះច្បាស់ ពេលណាដែលមានឱកាស ត្រូវតែលោតចេញមកធ្វើសម្រាប់ខ្លួនឯង។ មុននឹងក្លាយជាថៅកែគេ អ្នកត្រូវតែចេះរៀនធ្វើជាកូនចៅគេសិន។

🤖 ៤. កុំខ្លាច AI តែត្រូវយកវាធ្វើជា "ជំនួយការ"
កុំបារម្ភថា AI នឹងមកដណ្ដើមការងារអ្នក។ AI មិនមែនជាសត្រូវទេ
តែវាជាជំនួយការដ៏ពិសេសបំផុតដែលអាចធ្វើការបានយ៉ាងលឿន។
ទោះយើងស្ថិតក្នុងវ័យណាក៏ដោយ
ក៏មិនត្រូវបដិសេធក្នុងការរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗនេះដែរ
ព្រោះអ្នកដែលចេះប្រើ AI នឹងមានប្រៀបជាងអ្នកដែលមិនចេះប្រើវាដាច់តែម្ដង។
💰 ៥. ក្បួនគ្រប់គ្រងលុយ (បញ្ហា ៩៩% របស់មនុស្សទូទៅ)
បញ្ហាធំបំផុតនៅក្នុងគ្រួសារមិនមែនរឿងអីផ្សេងទេ គឺភាគច្រើនផ្ដើមចេញពី "លុយ"។
មនុស្ស ៩៩% តែងតែចាយលុយទៅលើ "របស់ដែលមិនគួរចាយ"។
ការទិញរបស់តាមអារម្មណ៍ ជាពិសេសការទិញទំនិញតាមអនឡាញ (Online Shopping)
ដោយសារតែឃើញគេ Live លក់ ឬអូសចុះអូសឡើងឃើញស្អាត
ហើយក៏ទម្លាក់លេខទម្លាក់លុយភ្លាមៗ
គឺជាទម្លាប់ដែលបំផ្លាញហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ច្បាប់ ២៤ ម៉ោង (The 24-Hour Rule)
នៅពេលដែលអ្នកអូសទូរស័ព្ទឃើញរបស់ដែលអ្នកចង់ទិញខ្លាំង សុំកុំទាន់អាលទិញភ្លាម! សូមទុកពេលឱ្យខ្លួនឯង ២៤ ម៉ោង សិន ដើម្បីពិចារណាថាតើវាពិតជា "ចាំបាច់" ឬគ្រាន់តែជា "អារម្មណ៍មួយឆាវ"។ ជឿឬទេ? ក្រោយ ២៤ ម៉ោង អារម្មណ៍ចង់ទិញរបស់អ្នកនឹងថយចុះ ហើយអ្នកនឹងសង្គ្រោះលុយបានយ៉ាងច្រើន!