អត្តសញ្ញាណបណ្ណហួសសុពលភាពយូរ ក៏អាចធ្វើថ្មីបានដោយមិនមានការផាកពិន័យ

ដំណឹងល្អ! ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលហួសសុពលភាពយូរ គឺមិនមានការផាកពិន័យឡើយ។ ស្វែងយល់ពីឯកសារចាំបាច់ និងទីតាំងផ្តល់សេវាដែលនៅជិតលោកអ្នកបំផុត។
អត្តសញ្ញាណបណ្ណខ្មែរ, ធ្វើអត្តសញ្ញាណបណ្ណ, ហួសសុពលភាព, ឯកសារធ្វើអត្តសញ្ញាណបណ្ណ, Khmer ID Card

គ្មានការផាកពិន័យទេ! អត្តសញ្ញាណបណ្ណហួសសុពលភាពយូរ ក៏អាចធ្វើថ្មីបានដែរ

ដំណឹងល្អ! ចំពោះបងប្អូនដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពយូរ បងប្អូនអាចអញ្ជើញមកធ្វើថ្មីបាន ដោយមិនគិតកម្រៃសេវា និងមិនមានការផាកពិន័យឡើយ

បញ្ជាក់៖ យោងតាមលោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង គឺមិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណផុតសុពលភាពនោះទេ។
១. ឯកសារដែលត្រូវភ្ជាប់មកជាមួយ
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព (ឬសល់តិចជាង ១៨០ថ្ងៃ)។
ករណីផ្លាស់ប្តូរអាសយដ្ឋាន៖ ត្រូវភ្ជាប់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់) ឬលិខិតបញ្ជាក់ទីលំនៅថ្មី។
២. ទីតាំងផ្តល់សេវា

បងប្អូនអាចទៅធ្វើនៅទីតាំងដែលនៅជិតផ្ទះបំផុត រួមមាន៖

  • ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់
  • អធិការដ្ឋាននគរបាលក្រុង/ស្រុក/ខណ្ឌ
  • ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត
អត្តសញ្ញាណបណ្ណហួសសុពលភាពយូរ ក៏អាចធ្វើថ្មីបានដោយមិនមានការផាកពិន័យ

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

Post a Comment