តើការងងុយគេងគ្រប់ពេល ជារោគសញ្ញានៃជំងឺអ្វីខ្លះ?
ការងងុយគេងគ្រប់ពេល គ្រប់ទីកន្លែង ពុំត្រឹមតែព្រមានអ្នកកំពុងគេងមិនគ្រប់គ្រាន់ តែវានៅជាការស្តែងចេញរបស់សរីរាង្គបណ្តាលពីជំងឺគ្រោះថ្នាក់មួយចំនួនដូចខាងក្រោម៖
០១ ជំងឺខ្វះឈាម
ខ្វះឈាមធ្វើឲ្យខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ មិនត្រូវបានផ្គត់ផ្គង់គ្រប់សារជាតិចាំបាច់ ដើម្បីរក្សាសកម្មភាពនៅសភាពធម្មតា។ ផលវិបាក គឺនាំដល់ការអស់កម្លាំង, ងងុយគេង, រាងកាយយឺតយ៉ាវ, បាត់ការប្រមូលផ្តុំ…។ វិធានការដោះស្រាយស្ថានភាពនេះ គឺត្រូវបំពេញថែមជាតិដែក តាមរយៈការលេបថ្នាំ ឬ បរិភោគអាហារសម្បូរជាតិដែក ដូចជាថ្លើមសត្វ, សាច់គោ,…។
០២ ខ្សោយក្រពេញទីរ៉ូអ៊ីដ
ពេលមុខងារក្រពេញទីរ៉ូអ៊ីដថមថយ នោះសរីរាង្គអ្នកពេលណាក៏ងងុយគេង សូម្បីតែគេងច្រើនជាង ១៥ ម៉ោង នៅតែមិនបាត់ងងុយ។ ទន្ទឹមនោះ រោគសញ្ញាអមជាមួយដូចជាពិបាកប្រមូលផ្តុំ, ឈឺចាប់សាច់ដុំ, ងាយអស់កម្លាំងក្នុងសកម្មភាពធម្មតាប្រចាំថ្ងៃ ដូចឡើងជណ្តើរ, ដើរ, ជិះកង់…។
០៣ ជំងឺអំពីថ្លើម
ពេលថ្លើមមានបញ្ហា នោះសកម្មភាពរបស់ថ្លើម នឹងរងឥទ្ធិពល, ធ្វើឲ្យថ្លើមមិនអាចស្តុកវីតាមីន, សារជាតិរ៉ែ, ផលិតចេញប្រូតេអ៊ីនថ្មីសម្រាប់សរីរាង្គ, បង្កើតថាមពលយ៉ាងលឿនពេលចាំបាច់ទៀត។ អាស្រ័យមូលហេតុនេះ ដែលអ្នកមានបញ្ហាថ្លើម តែងមានអារម្មណ៍ងងុយគេង មិនថាថ្ងៃ ឬ យប់។
០៤ ជំងឺធ្លាក់ទឹកចិត្ត
ធ្លាក់ទឹកចិត្តជាជំងឺសង្គមកំពុងមានលក្ខណៈទូទៅ។ អាស្រ័យហេតុនោះ ប្រសិនអ្នកឃើញថាពេលណាក៏ងងុយគេង, ខួរក្បាលស្រពេចស្រពិល, អស់កម្លាំង, ខ្វះថាមពល នោះចូរចាប់អារម្មណ៍ដល់ជំងឺនេះ។ ក្រៅពីនេះ ជំងឺធ្លាក់ទឹកចិត្ត នៅអមជាមួយរោគសញ្ញាមួយចំនួនដូចជាមានអារម្មណ៍ខ្វះជំនឿលើ ខ្លួនឯង, អស់សង្ឃឹម, ត្រិះរិះអសកម្ម, មិនចូលចិត្តប្រាស្រ័យជាមួយមនុស្សគ្រប់គ្នា។
០៥ ជំងឺទឹកនោមផ្អែម
ផលវិបាកមួយរបស់ជំងឺទឹកនោមផ្អែម នោះគឺធ្វើឲ្យខួរក្បាល ខ្វះអុកស៊ីហ្សែន ក្នុងរយៈពេលវែង។ ក្រៅពីការបង្កឲ្យងងុយគេង, អស់កម្លាំង, ជំងឺទឹកនោមផ្អែម នៅអាចបង្កឥទ្ធិពលអសកម្មមួយចំនួន ខាងរាងកាយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ពេលប្រាសខ្នងគេង គឺមិនចង់ក្រោកក្នុងរយៈពេលខ្លី។