បណ្តុំសុភាសិតខ្មែរ និងសាកល ៦៨ ឃ្លា អំពីការនិយាយស្តី (ល្អបំផុត)
ចងក្រងដោយ៖ លោកវិទូ
កាលបរិច្ឆេទ៖ ២២ ធ្នូ ២០១៩ (១᧻១ ឆ្នាំកុរ ឯកស័ក ព.ស.
២៥៦៣)
ខាងក្រោមនេះគឺសុភាសិតខ្មែរនិងសាកល ដែលទាក់ទងនឹងការនិយាយស្តី នៅក្នុងសង្គម
ដែលយើងខ្ញុំបានចងក្រងជាបណ្ដុំ ៦៨។ ចំនួននេះនឹងកើនបន្ថែម បើសិនយើងខ្ញុំបានទះ
ភាសិតថ្មីទៀតក្នុងន័យដូចគ្នានេះ។ បើលោកអ្នកមិត្តអ្នកអាន មានគំនិតបន្ថែម
ផ្ដល់ជាមតិនៅខ្ទង់មតិខាងក្រោម យើងខ្ញុំនឹងដាក់បញ្ចូលនៅក្នុងបញ្ជីនេះ។ អរគុណ។
សម្តីសជាតិ មារយាទសពូជ ។ ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត ។ កុំបណ្តោយឲ្យឣណ្តាតរលាស់មិនឈប់ពេក ។ សម្តីជាឯក លេខជាទោ ។ ឣ្នកពូកែនិយាយ ពូកែប្រយុទ្ធ ។
ដើរឲ្យមានបី ស្រដីឲ្យមានបួន (មិននិយាយកុហក១ មិននិយាយអសុរស១ មិននិយាយញុះញង់គេ១
មិននិយាយពាក្យឥតប្រយោជន៍១) ។
ត្រីកំភ្លាញងាប់ដោយសារមាត់ ។
និយាយឲ្យតិចស្តាប់ឲ្យច្រើន ឲ្យដូចជាត្រចៀកពីរមាត់មួយដូច្នោះដែរ
(ប៊ុតសាវង្ស) ប្រយ័ត្នជញ្ជាំងមានត្រចៀក ។ និយាយយប់ផ្ចប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក ។ និយាយល្អមួយពាន់ដង មិនស្មើធ្វើល្អម្តង ។
ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប)
រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់ ដូចម្តេចម…