ថ្ងៃនេះជាថ្ងៃសីល
សូមអ្នកទាំងអស់គ្នាចូរធ្វើនូវអំពើល្អ

និងរក្សារសីល និងកុំធ្វើបាបអ្នកដទៃ។

Sangkran 2026

បណ្តុំសុភាសិតខ្មែរ និងសាកល ៦៨ ឃ្លា អំពីការនិយាយស្តី (ល្អបំផុត)

តើការនិយាយស្តីមានឥទ្ធិពលកម្រិតណា? មកអានបណ្ដុំ ៦៨ សុភាសិត និងគតិបណ្ឌិតល្បីៗទាំងខ្មែរនិងបរទេស ស្តីពីសិល្បៈនៃការនិយាយស្តី ដើម្បីអភិវឌ្ឍខ្លួនអ្នក។
សុភាសិតខ្មែរអំពីការនិយាយស្តី
ចងក្រងដោយ៖ លោកវិទូ កាលបរិច្ឆេទ៖ ២២ ធ្នូ ២០១៩ (១᧻១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣)

ខាងក្រោមនេះគឺសុភាសិតខ្មែរនិងសាកល ដែលទាក់ទងនឹងការនិយាយស្តី នៅក្នុងសង្គម ដែលយើងខ្ញុំបានចងក្រងជាបណ្ដុំ ៦៨។ ចំនួននេះនឹងកើនបន្ថែម បើសិនយើងខ្ញុំបានទះ ភាសិតថ្មីទៀតក្នុងន័យដូចគ្នានេះ។ បើលោកអ្នកមិត្តអ្នកអាន មានគំនិតបន្ថែម ផ្ដល់ជាមតិនៅខ្ទង់មតិខាងក្រោម យើងខ្ញុំនឹងដាក់បញ្ចូលនៅក្នុងបញ្ជីនេះ។ អរគុណ។

  • សម្តីសជាតិ មារយាទសពូជ ។
  • ឣណ្តាតជាឣាថ៏កន្លង បានសុខទុក្ខផងពីព្រោះឣណ្តាត ។
  • កុំបណ្តោយឲ្យឣណ្តាតរលាស់មិនឈប់ពេក ។
  • សម្តីជាឯក លេខជាទោ ។
  • ឣ្នកពូកែនិយាយ ពូកែប្រយុទ្ធ ។
  • ដើរឲ្យមានបី ស្រដីឲ្យមានបួន (មិននិយាយកុហក១ មិននិយាយអសុរស១ មិននិយាយញុះញង់គេ១ មិននិយាយពាក្យឥតប្រយោជន៍១) ។
  • ត្រីកំភ្លាញងាប់ដោយសារមាត់ ។
  • និយាយឲ្យតិចស្តាប់ឲ្យច្រើន ឲ្យដូចជាត្រចៀកពីរមាត់មួយដូច្នោះដែរ (ប៊ុតសាវង្ស)
  • ប្រយ័ត្នជញ្ជាំងមានត្រចៀក ។
  • និយាយយប់ផ្ចប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក ។
  • និយាយល្អមួយពាន់ដង មិនស្មើធ្វើល្អម្តង ។
  • ផ្កាឈើមានទ្រង់ទ្រាយល្អ មានពណ៌ (ល្អ) តែគ្មានក្លិន (ក្រអូប) រមែងមិនក្រអូបដល់អ្នកដែលទ្រទ្រង់ ដូចម្តេចមិញ វាចាជាសុភាសិត រមែងគ្មានផលដល់អ្នកដែលមិនធ្វើតាមដូច្នោះ ផ្កាឈើដែលមានទ្រង់ទ្រាយល្អ មានពណ៌ មានក្លិន រមែងក្រអូបដល់អ្នកដែលទ្រទ្រង់ ដូចម្តេចមិញ វាចាជាសុភាសិត រមែងមានផលដល់អ្នកដែលធ្វើតាមដោយគោរព ដូច្នោះឯង (គាថាធម្មបទ)
  • សម្ដីមនុស្សនិងសត្វយំ (កែវវិមុត្តិ)
  • ពាក្យពិតរែងស្លែង ។
  • ពាក្យទូន្មានច្រើនតែល្វីងជូរចត់ ។
  • ថ្នាំដែលពូកែ ច្រើនតែមានរសជាតិល្វីង ។
  • ពាក្យសង្ឃពាក្យសត្យ ។
  • ពាក្យចាក់ដោតទាំងឡាយរបស់ជនដទៃ បុគ្គលមិនគួរធ្វើទុកក្នុងចិត្តទេ (គាថាធម្មបទ)
  • ភ្លើងក្នុងកុំនាំចេញក្រៅ (ច្បាប់ស្រី)
  • និយាយឲ្យមើលលើមើលក្រោម ។
  • ឣឹមឣៀមស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាជាងនៅមាត់ទំនេរ ។
  • ស្ងាត់ស្ងៀមគឺជាមាស ។
  • បើមិននិយាយ ក៏គ្មាននរណាថាគដែរ ។
  • មាត់ស៊ីស្បែកជើង ។
  • កុំអាងតែមានអណ្ដាត ចេះតែគ្រលាស់ ។
  • អណ្ដាតអត់ឆ្អឹងរបស់ស្រី រឿងអ្វីៗ ហារស្តីឲ្យតែបាន ស្រឡាញ់រួចភ្លេចក្រឡះប្រាណ អណ្ដាតសាមាន្យដិតដាមជាំខ្មៅ (ស៊ីនស៊ីសាមុត)
  • កោកៗសឹកមាត់ត្រដោក ឆ្អែតពោះក្របី ។
  • ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ ។
  • រនាបបាក់ យករនាបជួស សម្ដីជ្រុលហួស ជួសមិនបាន ។
  • មនុស្សគេយកសម្តី ដំរីគេយកភ្លុក ។
  • ចាប់គោគេចាប់ស្នែង ចាប់មនុស្សគេចាប់សំដី ។
  • ពាក្យច្រើនភូត ចាញ់អាត្មា ។
  • ធនធានមិនស្មើវិជ្ជា ធូធាមិនស្មើវាចា ។
  • និយាយច្រើន ច្រើនខុស ។
  • ពាក្យភូត ស្តាប់គួរឆ្ងល់ ។
  • ពាក្យកុហកបោកប្រាស មិនដែលបញ្ចប់តាមសម្រួលទេ ។
  • ភូតនៅហោរ ចោរនៅជាង ។
  • ឣ្នកកុហកនិងឣ្នកលួចសុទ្ធតែឣ្នកចេះបំភាន់ ។
  • ឣ្នកនិយាយកុហក ដឹងការពិតពាក់កណ្តាល ។
  • មាន់ណាខ្តត មាន់នោះពង ។
  • មាន់គកនឹងរងាវនៅពេលវាជុះឣាចម៏ពេលព្រឹក ។
  • មាត់ឥតគ្រប ដបឥតឆ្នុក ។
  • មេជ្រូកដើរថ្ងូររឣ៊ូរទាំ បានត្រឹមតែគេធុញទ្រាន់ប៉ុណ្ណោះ ។
  • មឹះៗ កឹះឆ្នាំងបាយធ្លុះ ។
  • ឣណ្តាតដែលនៅស្ងៀម ធ្វើឲ្យក្បាលទៅជាឆ្លាត ។
  • មុននិយាយ ឲ្យគ្រលាស់ឣណ្តាតជាមុន ។
  • គិតមុន ចាំនិយាយជាក្រោយ ។
  • ស្ដោះទឹកមាត់ទៅលើមេឃ វាធ្លាក់លើទ្រូងឯង ។
  • ឣ្នកស្តោះទឹកមាត់បញ្ច្រាសខ្យល់ វាបក់មកលើមុខខ្លួនឯង ។
  • រស់តែមាត់ ត្រគាកស្លាប់ស្តូក ។
  • ឆ្កែដែលព្រុះពីចម្ងាយ មិនខាំឣ្វីនៅក្បែខាងទេ ។
  • ឆ្កែព្រុះមិនដែលខាំ ។
  • លេបវាស្លាក់ ខ្ជាក់វាស្លែង ។
  • ឡូឡាមិនត្រៀម ស្ងាត់ស្ងៀមមិនត្រាយ ។
  • សំដីប្រាប់ភាសា កិរិយាប្រាប់ជាតិ មារយាទប្រាប់ពូជ ។
  • សម្ដីពីរោះមានក្នុងអសប្បុរស ថ្នាំពិសចំរុះក្នុងទឹឃ្មុំ រសឆ្ងាញ់មានជាតិពុលលាយឡំបីនេះសូមផ្ដាំត្រូវប្រយ័ត្ន (ឆឹងកាន)
  • ពាក្យល្អអសប្បុរសមិនត្រូវការ ក្រៀលបក្សាមិនត្រូវផឹកទឹកដោះ ស្ដ្រីជាសត្រូវនឹងតាបស ដំរីខ្លាពស់ជាសត្រូវអ្នកដើរព្រៃ (ឆឹងកាន)
  • អារឿងគេជេរវាមានទៅបាបអីខ្ញុំតែរឿងដែលធំកុំតែខ្ញុំជេរគេ ។
  • អារឿងគេថាវាមានទៅខាតអីខ្ញុំ តែរឿងដែលធំកុំតែខ្ញុំថាគេ ។
  • រឿងខានស្ដាប់ធម៌ជារឿងធំ សព្វបើគ្រាន់តែអារឿងខានស៊ីនំ ចាំបាច់នៅផ្ទះអន្ទះសា (ឆឹងកាន)
  • ស្រដីអោយស្រួលស្រេច គិតសេចគ្រេចកុំគិតងាយ រំពឹងគិតអោយឆ្ងាយ យល់ដោយផ្លូវសព្វនានា (ច្បាប់ពាក្យចាស់)
  • បានតែពាក្យត្រគាកស្លាប់ស្ដូក ៖ បានតែខាងនិយាយស្ដីថាឲ្យគេ តែខ្លួនឯងឥតធ្វើអ្វីសោះ (ព. ទ. បុ.)
  • និយាយយប់ខ្ទប់ព្រៃ និយាយថ្ងៃថ្ងៃមានត្រចៀក កំភ្លាញងាប់ពីព្រោះមាត់ ដេកយប់កុំនិយាយនឹងស្រី (ព្រះសាសនមុនី អ៊ុម ស៊ុម, ១៩៧៤)
  • ជនឯណាមាត់ក្រអូបដូចបទុម ពាក្យភិរម្យដូចជាតិចន្ទន៍ត្រជាក់ តែក្នុងពោះដូចពិសមុតដូចចក្រ ជននោះគួរកុំស័គ្រស្មាគមឡើយ (លោកនីតិបករណ៍)
  • ជាតិខ្លឹមចន្ទន៍ត្រជាក់ក្នុងលោកា ដួងចន្ទ្រាត្រជាក់លើសខ្លឹមចន្ទន៍ សុភាសិតសប្បុរសពោលធម្មក្ខន្ធ ត្រជាក់លើសខ្លឹមចន្ទន៍និងចន្ទ្រា (លោកនីតិបករណ៍)
  • អ្នកដែលនិយាយដោយមិនមានភាពមិនលើកកម្ពស់ខ្លួនឯង នឹងពិបាកក្នុងការធ្វើឲ្យពាក្យសម្ដីរបស់ខ្លួនមានន័យល្អ (ខុង ជឺ)
  • បុគ្គលឧត្តមខ្ពង់ខ្ពស់តែងតែដាក់ខ្លួន ក្នុងការនិយាយស្តី ប៉ុន្តែធ្វើឲ្យលើសលុបក្នុងសកម្មភាពរបស់ខ្លួន (ខុង ជឺ)
  • សម្ដីជាខ្នោស (ពាក្យបុរាណខ្មែរ)

Post a Comment

/*--[ Custom JS SingleItem (placed above ) ]--*/ /*]]>*//**/ /*{let{B64:l,eReg:n,iAE:a,qSel:o,qSell:$,gId:s,cEl:i,aCl:r,aEL:c,gAb:h,sAb:d,mc:p,pl:u}=e,v=a,f=_.location,g="beforebegin",C="afterend",m="sl_step",b="sl_url",S="sl_end",k={set(e,_,l=10){let n=new Date(Date.now()+6e4*l).toUTCString();t.cookie=`${e}=${_}; expires=${n}; path=/`},get(e){let _=t.cookie.match(RegExp(`(?:^|; )${e}=([^;]*)`));return _?_[1]:null},clear(e){t.cookie=`${e}=; Max-Age=0; path=/`}},L=()=>{k.clear(m),k.clear(b),k.clear(S)};if(u.sl.an&&0!==e.length){let M=$(".safeL");for(let w of M){let y=h(w,"href")||h(w,"data-href")||h(w,"data-link");if(y){let V,T={v:1,u:y};try{let B=JSON.stringify(T);try{V=`${_.location.origin}/#s=${e.B64.O3.e(B)}`}catch(H){console.warn("Safelink: Base64 Encoding Failed:",H)}}catch(z){console.warn("Safelink: JSON Stringify Failed:",z)}V&&("A"===w.nodeName?(d(w,"href",V),d(w,"rel","nofollow noreferrer noopener"),u.sl.aNt&&d(w,"target","_blank")):c(w,"click",e=>{e.preventDefault(),u.sl.aNt?_.open(V,"_blank"):f.href=V}))}}}let N=(e=["url","s","u","o"])=>{let _=RegExp(`[?#](${e.map(e=>n(e)).join("|")})=(.*)`),t=f.search.match(_)||f.hash.match(_);if(!t||!t[1])return null;let a=t[2]?decodeURIComponent(t[2].trim()):null;if(!a)return null;try{let o=l.O3.d(a),$={};try{$=JSON.parse(o)}catch(s){}return{valid:!0,value:o,data:$}}catch(i){return null}},x=(e,_,t="s")=>`${e.split(/[?#]/)[0]}`,E=(e=!0,_=!0)=>{let t="sl_top_section",l="sl_bottom_section",n=s(t),a=s(l),$=[n,a];if(!n||!a){let[r,c]=(()=>{let e=o("#Blog01 .post .pInr");if(e)return[[e,g],[e,C]];let _=s("sec_Horizontal-Ad")||s("Blog01"),t=s("sec_Bottom_Widgets")||o("footer.mainF");return[_?[_,g]:null,t?[t,C]:null]})();!n&&r&&(c||adSection)&&($[0]=i("div",{id:t}),e&&v(r[0],r[1],$[0])),!a&&c&&(r||n)&&($[1]=i("div",{id:l}),_&&v(c[0],c[1],$[1]))}return $},A=e=>{let l="/"===f.pathname||f.pathname.match(/^\/(?:index\.html?|index\.htm)?$/i),n=!!N(),a=N()?.data?.u||k.get(b)||null,$=parseInt(k.get(m))||(l&&n?0:1),s=parseInt(u?.sl?.toSteps||3,10),h=parseInt(u?.sl?.cdS||15,10),v=u?.sl?.sCon||[];if($>s&&(L(),$=1),l){if(n||a){if(!n&&a){L();return}n&&($=0)}else{L();return}}else if(!a)return;let[g,C]=E();if(!a||!g||!C||0===e.length)return;if(!l&&(!a||k.get(b)!==a)){L();return}k.set(m,$),k.set(b,a);let S=()=>e[Math.floor(Math.random()*e.length)],M=()=>{let e=i("div",{className:"slRv",innerHTML:`
`}),l=o("button",e);(g||t.body).appendChild(e),u.sl.autoscroll&&e.scrollIntoView({behavior:"smooth",block:"center"});let n=()=>{r(e,"v"),l.disabled=!0,setTimeout(()=>{e.remove(),$=1,k.set(m,$);let t=S(),l=x(t,{v:1,u:a});_.location.href=l},2e3)};c(l,"click",n)},w=()=>{let e=parseInt(v[$-1]?.duration||h,10),l=$===s,n=l?p.goToLink||"Go to Link":p.continue||"Continue",r=i("div",{className:"slCd"}),f=(p.pleaseWaitNSeconds||"Please wait {seconds} Seconds... (Step {B} of {TOTAL_STEPS})").replace("{seconds}",e).replace("{B}",$).replace("{TOTAL_STEPS}",s),b=i("div",{innerText:f});if(r.appendChild(b),r.style.setProperty("--total",`${e}s`),(g||t.body).appendChild(r),u.sl.autoscroll&&setTimeout(()=>{r.scrollIntoView({behavior:"smooth",block:"center"})},50),r.__safelink_timer_started)return;r.__safelink_timer_started=!0;let M=()=>{b.innerText=p.generatingLink||"Generating link...",setTimeout(()=>{try{r.remove()}catch(e){}let h=i("div",{className:"slSd",innerHTML:`${p.safelinkScrollDownMessage.replace("{button_text}",n)} `}),v=o("button",h);(g||t.body).appendChild(h),u.sl.autoscroll&&h.scrollIntoView({behavior:"smooth",block:"center"}),c(v,"click",()=>{try{h.querySelector("button").remove()}catch(e){}let o=i("div",{className:"slGl"}),r=t.createElement("a");r.className="button",r.rel="nofollow noreferrer noopener";let p=l?a:x(S(),{v:1,u:a});r.href=p,r.innerHTML=`${n} `,u&&u.sl&&u.sl.aNt&&d(r,"target","_blank"),o.appendChild(r);let v=i("span",{className:"NextInfo",innerText:`Step ${$} of ${s}`});o.appendChild(v),(C||t.body).appendChild(o),u.sl.autoscroll&&r.scrollIntoView({behavior:"smooth",block:"center"}),c(r,"click",e=>{e.preventDefault(),l?(L(),_.location.href=p):($++,k.set(m,$),_.location.href=p)})})},1e3)},w=e,y=null,V=()=>{let e=(p.pleaseWaitNSeconds||"Please wait {seconds} Seconds... (Step {B} of {TOTAL_STEPS})").replace("{seconds}",w).replace("{B}",$).replace("{TOTAL_STEPS}",s);b.innerText=e},T=()=>{w--,V(),w<=0&&(H(),t.removeEventListener("visibilitychange",z),M())},B=()=>{y||(y=setInterval(T,1e3))},H=()=>{clearInterval(y),y=null},z=()=>{t.hidden?H():B()},N=()=>{V(),t.addEventListener("visibilitychange",z),t.hidden||B()};"complete"===t.readyState?N():c(_.addEventListener?_:"load","load",N)};if(l)0===$&&M();else if($>=1&&$<=s)w();else{L();let y=x(_.location.origin+"/",{v:1,u:a});_.location.href=y}},F=e=>{var _,l;return l=e.replace(/(^\w+:|^)/,""),new URL(l,t.baseURI)},I=(u.sl.pg||[]).map(_=>new URL(_,e.bg.cnHmU).href);e.iBF?e.iBF().then(async _=>{let t=u.sl.pg.map(_=>new URL(_,e.bg.cnHmU).href),l=[];try{let n=new _(F(e.bg.cnHmU)),[a,o]=await Promise.all([n.posts.list(),n.pages.list()]);a&&a.length>0&&(l=l.concat(a.map(e=>e.url))),o&&o.length>0&&(l=l.concat(o.map(e=>e.url))),0===l.length&&(l=t)}catch($){console.warn("Safelink: Failed to fetch recent posts/pages, falling back to manual config.",$),l=t}A(l)}).catch(e=>{console.warn("Safelink: e.iBF() failed, falling back to manual config.",e),A(I)}):A(I)})(PU,window,document); /*]]>*/