អត្តសញ្ញាណបណ្ណហួសសុពលភាពយូរ ក៏អាចធ្វើថ្មីបានដោយមិនមានការផាកពិន័យ
គ្មានការផាកពិន័យទេ! អត្តសញ្ញាណបណ្ណហួសសុពលភាពយូរ ក៏អាចធ្វើថ្មីបានដែរ
ដំណឹងល្អ! ចំពោះបងប្អូនដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពយូរ
បងប្អូនអាចអញ្ជើញមកធ្វើថ្មីបាន
ដោយមិនគិតកម្រៃសេវា និងមិនមានការផាកពិន័យឡើយ ។
បញ្ជាក់៖ យោងតាមលោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង
គឺមិនមានការផាកពិន័យចំពោះអត្តសញ្ញាណបណ្ណផុតសុពលភាពនោះទេ។
១. ឯកសារដែលត្រូវភ្ជាប់មកជាមួយ
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព (ឬសល់តិចជាង ១៨០ថ្ងៃ)។
ករណីផ្លាស់ប្តូរអាសយដ្ឋាន៖ ត្រូវភ្ជាប់សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
(ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់) ឬលិខិតបញ្ជាក់ទីលំនៅថ្មី។
២. ទីតាំងផ្តល់សេវា បងប្អូនអាចទៅធ្វើនៅទីតាំងដែលនៅជិតផ្ទះបំផុត រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ អធិការដ្ឋាននគរបាលក្រុង/ស្រុក/ខណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី/ខេត្ត
ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម