អន្ទាក់ ៤០ម៉ោង អាថ៏កំបាំងនៅពីក្រោយប្រព័ន្ធការងារដែលយើង មើលរំលង
អន្ទាក់ដ៏ល្អឥតខ្ចោះ៖ ហេតុអ្វីបានជាការធ្វើការ ៤០ ម៉ោងក្នុងមួយសប្តាហ៍
មិនមែនដើម្បីផលិតភាព?
អានរឿងនេះ ហើយជួយប្រាប់ខ្ញុំក្នុង Comment ផងថាអ្នកយល់យ៉ាងណា...
កាលពីឆ្នាំ ១៩២៦ គេបានរកឃើញ "អន្ទាក់" ដ៏ល្អបំផុតមួយ។ ការធ្វើការ ៤០
ម៉ោងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ដើម្បីឱ្យអ្នករស់ ប៉ុន្តែវាក៏ធ្វើឱ្យអ្នក
ហត់នឿយខ្លាំងរហូតដល់គ្មានកម្លាំងនឹងរត់ចេញ ។
Henry Ford បានធ្វើការតេស្តកាលវិភាគការងារផ្សេងៗគ្នា
ហើយគាត់បានរកឃើញចំណុចពិសេសមួយ គឺ ៤០ ម៉ោង។ គេជ្រើសរើសយកលេខនេះ
មិនមែនដោយសារវាផ្ដល់ផលិតភាពខ្ពស់បំផុតនោះទេ ប៉ុន្តែដោយសារវា
ងាយស្រួលគ្រប់គ្រងមនុស្សបំផុត ។
មកគិតលេខទាំងអស់គ្នា (ក្នុងមួយសប្តាហ៍មាន ១៦៨ ម៉ោង)៖ ធ្វើការ៖ ៤០ ម៉ោង ធ្វើដំណើរ៖ ១០ ម៉ោង គេង៖ ៥៦ ម៉ោង ញ៉ាំបាយ ងូតទឹក និងតម្រូវការចាំបាច់៖ ១៤ ម៉ោង
សរុប៖ ១២០ ម៉ោង។ អ្នកនៅសល់ពេល ៤៨ ម៉ោងសម្រាប់ខ្លួនឯង។
ប៉ុន្តែបញ្ហានៅត្រង់ថា អ្នកអស់កម្លាំងល្ហិតល្ហៃ។
អ្នកចំណាយពេលថ្ងៃសៅរ៍ដើម្បីសម្រាកយកកម្លាំងឡើងវិញ
ហើយចំណាយពេលថ្ងៃអាទិត្យដើម្បីអង្គុយបារម្ភ…