មេរៀនទី២. បច្ចេកទេសដើរខ្សែសញ្ញា Signal Cable Routing Techniques

មេរៀនទី២. បច្ចេកទេសដើរខ្សែសញ្ញា Signal Cable Routing Techniques
ការដំឡើងកាមេរ៉ាសុវត្ថិភាពឱ្យមានគុណភាពរូបភាពច្បាស់ល្អ មិនរំខាន និងប្រើប្រាស់បានយូរ អ្វីដែលសំខាន់បំផុតគឺ "បច្ចេកទេសដើរខ្សែសញ្ញា" ។ ខាងក្រោមនេះគឺជាបច្ចេកទេសសំខាន់ៗដែលប្អូនៗគួរដឹង៖ ១ ការជ្រើសរើសប្រភេទខ្សែ បច្ចេកទេសដំបូងគឺត្រូវដឹងថា កាមេរ៉ារបស់បងប្រើប្រព័ន្ធអ្វី៖ ប្រព័ន្ធ Analog (AHD/TVI/CVI): ប្រើខ្សែ RG6 (Coaxial Cable) ។ បច្ចេកទេសល្អបំផុតគឺប្រើខ្សែដែលមានស្ពាន់ច្រើន (Shield) ដើម្បីការពារការជ្រៀតជ្រែករលកសញ្ញា។ ប្រព័ន្ធ IP Camera: ប្រើខ្សែ Network (Cat5e ឬ Cat6) ។ ខ្សែ Cat6 ផ្តល់ល្បឿនបញ្ជូនទិន្នន័យលឿន និងឆ្ងាយជាង Cat5e។ ២ បច្ចេកទេសការពារខ្សែ (Cable Protection) ដើម្បីការពារខ្សែពីកម្តៅថ្ងៃ ទឹកភ្លៀង ឬសត្វកណ្តុរកាត់ បងត្រូវ៖ • ប្រើបំពង់ការពារ: ប្រើបំពង់ PVC (Hard pipe) ឬបំពង់ស្រួយ (Flexible pipe) សម្រាប់ការដើរខ្សែខាងក្រៅអគារ។ • ប្រអប់ការពារតំណ (Waterproof Box): នៅត្រង់កន្លែងតំណរវាងកាមេរ៉ា និងខ្សែ ត្រូវដាក់ប្រអប់ជ័រការពារទឹក ដើម្បីការពារកុំឱ្យច្រេះស៊ីក្បាលសញ្ញា (BNC ឬ RJ45)។ បច្ចេកទេសជៀសវាងប្រភពរំខានសញ្ញា ត្រូវដើរខ្សែសញ្ញាឱ្យឆ្ងាយពីខ្សែភ្លើងមេយ៉ាងតិច ២០ ទៅ ៣០ សង់ទីម៉ែត្រ ដើម្បីជៀសវាងរូបភាពចេញឆ្នូត…