ការដំឡើងកាមេរ៉ាសុវត្ថិភាពឱ្យមានគុណភាពរូបភាពច្បាស់ល្អ មិនរំខាន និងប្រើប្រាស់បានយូរ អ្វីដែលសំខាន់បំផុតគឺ "បច្ចេកទេសដើរខ្សែសញ្ញា"។ ខាងក្រោមនេះគឺជាបច្ចេកទេសសំខាន់ៗដែលប្អូនៗគួរដឹង៖
១ ការជ្រើសរើសប្រភេទខ្សែ
បច្ចេកទេសដំបូងគឺត្រូវដឹងថា កាមេរ៉ារបស់បងប្រើប្រព័ន្ធអ្វី៖
- ប្រព័ន្ធ Analog (AHD/TVI/CVI): ប្រើខ្សែ RG6 (Coaxial Cable)។ បច្ចេកទេសល្អបំផុតគឺប្រើខ្សែដែលមានស្ពាន់ច្រើន (Shield) ដើម្បីការពារការជ្រៀតជ្រែករលកសញ្ញា។
- ប្រព័ន្ធ IP Camera: ប្រើខ្សែ Network (Cat5e ឬ Cat6)។ ខ្សែ Cat6 ផ្តល់ល្បឿនបញ្ជូនទិន្នន័យលឿន និងឆ្ងាយជាង Cat5e។
២ បច្ចេកទេសការពារខ្សែ (Cable Protection)
ដើម្បីការពារខ្សែពីកម្តៅថ្ងៃ ទឹកភ្លៀង ឬសត្វកណ្តុរកាត់ បងត្រូវ៖
• ប្រើបំពង់ការពារ: ប្រើបំពង់ PVC (Hard pipe) ឬបំពង់ស្រួយ (Flexible pipe) សម្រាប់ការដើរខ្សែខាងក្រៅអគារ។
• ប្រអប់ការពារតំណ (Waterproof Box): នៅត្រង់កន្លែងតំណរវាងកាមេរ៉ា និងខ្សែ ត្រូវដាក់ប្រអប់ជ័រការពារទឹក ដើម្បីការពារកុំឱ្យច្រេះស៊ីក្បាលសញ្ញា (BNC ឬ RJ45)។
បច្ចេកទេសជៀសវាងប្រភពរំខានសញ្ញា
ត្រូវដើរខ្សែសញ្ញាឱ្យឆ្ងាយពីខ្សែភ្លើងមេយ៉ាងតិច ២០ ទៅ ៣០ សង់ទីម៉ែត្រ ដើម្បីជៀសវាងរូបភាពចេញឆ្នូតៗ។
០៤. ការតក្បាលសញ្ញា (Connectors)
ក្បាល BNC (Analog)
បច្ចេកទេស៖ ត្រូវរុំស្កុតឱ្យជិតល្អ កុំឱ្យសរសៃខ្សែ Shield ប៉ះជាមួយសរសៃស្ពាន់កណ្តាល ដើម្បីជៀសវាងការឆ្លងសញ្ញា។
ក្បាល RJ45 (IP)
បច្ចេកទេស៖ ត្រូវចុចក្បាលឱ្យណែនល្អតាមស្តង់ដារ T568B ដើម្បីធានាល្បឿនអ៊ីនធឺណិតដើរពេញ ១០០%។