ចង់ដឹងថា​មនុស្ស​ម្នាក់​នោះ​ស្មោះត្រង់​ឬ​លាក់ពុត មើល​ភាពខុសគ្នា ៨ ចំណុច​នេះ​!

Anonymous
ចង់ដឹងថា​មនុស្ស​ម្នាក់​នោះ​ស្មោះត្រង់​ឬ​លាក់ពុត មើល​ភាពខុសគ្នា ៨ ចំណុច​នេះ​!
* ចំណុច​ទី​១      ​- មនុស្ស​ស្មោះត្រង់​: គោរព​មនុស្ស​គ្រប់គ្នា និង​មិន​មើលងាយ​គេ​ដើម្បីឱ្យ​ខ្លួនឯង​មើលទៅ​មានអំណាច​លើ​អ្នកដទៃ​។​ ​    ​- មនុស្ស​លាក់ពុត​: គោរព​តែម​នុស្ស​ដែលមាន​អំណាច និង​រើស​ណាស់​ថា​នរណា​ដែល​ខ្លួន​គួរ​គោរព ផ្អែក​តាម​ផលប្រយោជន៍​ដែល​ខ្លួន​ទទួលបាន​ពី​បុគ្គល​មានអំណាច​នោះ​។  ​    ​* ចំណុច​ទី ២ ​    ​- មនុស្ស​ស្មោះត្រង់​: មិនចេះ​ក្បត់​បំណង​ខ្លួនឯង​ដើម្បី​លើកជើង​អ្នកដទៃ​។​ ​    ​- មនុស្ស​លាក់ពុត​: ត្រូវការ​ឱ្យគេ​ចាត់ទុក​ខ្លួន​ជាម​នុស្ស​សំខាន់ និង​ធ្វើ​គ្រប់​អ្វីៗ​ដើម្បី​គេ​ចូលចិត្ត​ខ្លួន ឬ ផ្គាប់ចិត្ត​ខ្លួន​។  ​    ​* ចំណុច​ទី ៣ ​    ​- មនុស្ស​ស្មោះត្រង់​: មិន​ខ្វល់​ឱ្យគេ​ចាប់អារម្មណ៍​មកលើ​ខ្លួន ពួកគេ​រីករាយ​តាមរបៀប​របស់​ពួកគេ​។​ ​    ​- មនុស្ស​លាក់ពុត​: ចង់ឱ្យ​ពិភពលោក​ទាំងមូល​ចាប់អារម្មណ៍​មកលើ​ខ្លួន​រហូត និង​យល់ថា​ខ្លួន​ជាម​នុស្ស​សំខាន់​ជាងគេ​។  ​    ​* ចំណុច​ទី ៤ ​    ​- មនុស្ស​ស្មោះត្រង់​: មិនចេះ​និយាយ​អួត​អំពី​ខ្លួនឯង និង​ចេះ​ដាក់ខ្លួន​។  ​    ​- មនុស្ស​លាក់ពុត​: ចូលចិត្ត​អួត​អំពី​ខ្លួនឯង ហើយ…