ក្បួនហុងស៊ុយទ្វារផ្ទះ៖ រៀបចំរបៀបណាឱ្យរក្សាទ្រព្យសម្បត្តិ?
យោងតាមក្បួនហុងស៊ុយ ទ្វារធំមុខផ្ទះ គឺជាកន្លែងរក្សាទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារទាំងមូល។ បើសង់ខុសក្បួន ទ្រព្យនឹងចែកជើងគ្នាហូរចេញដូចទឹក។ ជៀសវាងកំហុសទាំងនេះ៖
១ ទ្វារនៅទល់មុខជ្រុងស្រួច
តាមតម្រាហុងស៊ុយ បើទ្វារនៅទល់មុខជ្រុងស្រួច ដូចជាច្រមុះជ្រូក ផ្លូវបំបែកជា ២ ឬជា ៣ ត្រូវបានគេចាត់ទុកថាជាអ្នកបំផ្លាញទ្រព្យផ្ទះ។ បើប៉ះចំកន្លែងទាំងនេះ យើងគួរជៀសវាងដោយការបង្វែរទិសទ្វារផ្ទះចេញ។
២ ទ្វារមុខ និងទ្វារក្រោយស្របគ្នា
ទ្វារមុខ និងក្រោយដែលមើលធ្លាយដល់គ្នា ហៅថា "ផ្លូវដែកធ្លុះ"។ លុយរកចូលច្រកមុខ នឹងចេញអស់តាមច្រកក្រោយ។ គួរធ្វើទ្វារមុខក្រោយនៅលើជ្រុងខុសគ្នា (ឧទាហរណ៍៖ មុខខាងស្ដាំ ក្រោយខាងឆ្វេង)។
៣ ទ្វារមុខកញ្ឆត ឬបែកកញ្ចក់
ទ្វារធំប្រៀបដូចជាអ្នកយាមទ្រព្យ។ បើទ្វារពុក កញ្ឆត ឬបែកកញ្ចក់ ប្រាក់កាក់នឹងហូរចេញតាមចន្លោះទាំងនោះ។ គួរជ្រើសយកទ្វារដែលរឹងមាំ ធន់នឹងកម្តៅ និងជួសជុលភ្លាមៗបើមានការបាក់បែក។
⚠️ បើកទ្វារមកឃើញរបស់ ៣ នេះ យីអ៊ុននឹងដាំក្បាលចុះ
១. អាសនៈ៖ មិនគួរដាក់ចំពីមុខទ្វារធំឡើយ នាំឱ្យសំណាងមិនល្អ។ គួរដាក់នៅកន្លែងស្ងប់ស្ងាត់ដាច់ដោយឡែក។
២. បង្គន់៖ ហាមដាច់ខាត! ព្រោះទ្វារមេជាកន្លែងស្វាគមន៍លាភ បើឃើញបង្គន់ភ្លាម លាភនឹងក្លាយជាគ្រោះវិញ។
៣. ផ្ទះបាយ៖ ចង្ក្រានបាយតំណាងឱ្យអគ្គីភ័យ។ បើដាក់ចំពីមុខទ្វារ នាំឱ្យម្ចាស់ផ្ទះរបូតទ្រព្យ និងរាំងស្ទះផ្លូវរកស៊ី។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក