- មនុស្សស្មោះត្រង់: គោរពមនុស្សគ្រប់គ្នា
និងមិនមើលងាយគេដើម្បីឱ្យខ្លួនឯងមើលទៅមានអំណាចលើអ្នកដទៃ។
- មនុស្សលាក់ពុត: គោរពតែមនុស្សដែលមានអំណាច
និងរើសណាស់ថានរណាដែលខ្លួនគួរគោរព
ផ្អែកតាមផលប្រយោជន៍ដែលខ្លួនទទួលបានពីបុគ្គលមានអំណាចនោះ។
* ចំណុចទី ២
- មនុស្សស្មោះត្រង់:
មិនចេះក្បត់បំណងខ្លួនឯងដើម្បីលើកជើងអ្នកដទៃ។
- មនុស្សលាក់ពុត:
ត្រូវការឱ្យគេចាត់ទុកខ្លួនជាមនុស្សសំខាន់
និងធ្វើគ្រប់អ្វីៗដើម្បីគេចូលចិត្តខ្លួន ឬ ផ្គាប់ចិត្តខ្លួន។
* ចំណុចទី ៣
- មនុស្សស្មោះត្រង់:
មិនខ្វល់ឱ្យគេចាប់អារម្មណ៍មកលើខ្លួន ពួកគេរីករាយតាមរបៀបរបស់ពួកគេ។
- មនុស្សលាក់ពុត:
ចង់ឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍មកលើខ្លួនរហូត
និងយល់ថាខ្លួនជាមនុស្សសំខាន់ជាងគេ។
* ចំណុចទី ៤
- មនុស្សស្មោះត្រង់: មិនចេះនិយាយអួតអំពីខ្លួនឯង
និងចេះដាក់ខ្លួន។
- មនុស្សលាក់ពុត: ចូលចិត្តអួតអំពីខ្លួនឯង
ហើយសូម្បីតែរឿងតូចតាចក៏លើកយកធ្វើជារឿងសំខាន់បានដែរ។
* ចំណុចទី ៥
- មនុស្សស្មោះត្រង់: សម្តែងមតិត្រង់ៗ ចំៗ
មិនចេះលាក់លៀម។
- មនុស្សលាក់ពុត: ជាមនុស្សមុខពីរ ពីមុខនិយាយល្អ
ពីក្រោយខ្នងនិយាយអាក្រក់។
* ចំណុចទី ៦
- មនុស្សស្មោះត្រង់:
តស៊ូអស់ពីសមត្ថភាពដើម្បីធ្វើអ្វីមួយឱ្យទាល់តែបានសម្រេច
តែមិនសន្យាឱ្យមនុស្សត្រេកអរទេ។
- មនុស្សលាក់ពុត: សន្យាឱ្យមនុស្សត្រេកអរ
ពេលធ្វើមិនបានរកលេសដោះសារ និងមានរឿងលាក់កំបាំងរហូត។
* ចំណុចទី ៧
- មនុស្សស្មោះត្រង់: រៀនសូត្រពីអ្នកដទៃ កោតសរសើរ និង
យកគំនិតអ្នកដទៃមកបំផុសទឹកចិត្តខ្លួនឯង។
- មនុស្សលាក់ពុត: សម្លឹងមើលតែចំណុចអាក្រក់របស់អ្នកដទៃ
ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាអន់
រីឯខ្លួនឯងមានអារម្មណ៍ថាគ្រាន់បើជាងគេ។
* ចំណុចទី ៨
- មនុស្សស្មោះត្រង់: ចិត្តល្អ
ចេះជួយយកអាសារគេឯងគ្រប់ពេលវេលា ចង់ឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្ត
ដោយគ្មានចង់បានអ្វីត្រឡប់មកវិញឡើយ។
- មនុស្សលាក់ពុត:
សម្តីល្អដាក់អ្នកដទៃដើម្បីបានប្រយោជន៍ពីគេ
និងធ្វើពើជាមនុស្សល្អតែសំបកក្រៅ៕
ប្រភព៖ khmeread.com
