កុំរំលង! ងងុយគេងគ្រប់ពេល អាចជារោគសញ្ញានៃជំងឺកាចសាហាវទាំង ៥ នេះ

តើអ្នកតែងតែមានអារម្មណ៍ងងុយគេងគ្រប់ពេលមែនទេ? ការងងុយគេងខុសធម្មតាអាចជារោគសញ្ញានៃជំងឺខ្វះឈាម ទឹកនោមផ្អែម ឬបញ្ហាថ្លើម។ ចូលអានដើម្បីស្វែងយល់ពីមូលហេតុ
Anonymous
កុំរំលង! ងងុយគេងគ្រប់ពេល អាចជារោគសញ្ញានៃជំងឺកាចសាហាវទាំង ៥ នេះ
តើការងងុយគេងគ្រប់ពេល ជារោគសញ្ញានៃជំងឺអ្វីខ្លះ? ការងងុយគេងគ្រប់ពេល គ្រប់ទីកន្លែង ពុំត្រឹមតែព្រមានអ្នកកំពុងគេងមិនគ្រប់គ្រាន់ តែវានៅជាការស្តែងចេញរបស់សរីរាង្គបណ្តាលពីជំងឺគ្រោះថ្នាក់មួយចំនួនដូចខាងក្រោម៖ ០១ ជំងឺខ្វះឈាម ខ្វះឈាមធ្វើឲ្យខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ មិនត្រូវបានផ្គត់ផ្គង់គ្រប់សារជាតិចាំបាច់ ដើម្បីរក្សាសកម្មភាពនៅសភាពធម្មតា។ ផលវិបាក គឺនាំដល់ការអស់កម្លាំង, ងងុយគេង, រាងកាយយឺតយ៉ាវ, បាត់ការប្រមូលផ្តុំ…។ វិធានការដោះស្រាយស្ថានភាពនេះ គឺត្រូវបំពេញថែមជាតិដែក តាមរយៈការលេបថ្នាំ ឬ បរិភោគអាហារសម្បូរជាតិដែក ដូចជាថ្លើមសត្វ, សាច់គោ,…។ ០២ ខ្សោយក្រពេញទីរ៉ូអ៊ីដ ពេលមុខងារក្រពេញទីរ៉ូអ៊ីដថមថយ នោះសរីរាង្គអ្នកពេលណាក៏ងងុយគេង សូម្បីតែគេងច្រើនជាង ១៥ ម៉ោង នៅតែមិនបាត់ងងុយ។ ទន្ទឹមនោះ រោគសញ្ញាអមជាមួយដូចជាពិបាកប្រមូលផ្តុំ, ឈឺចាប់សាច់ដុំ, ងាយអស់កម្លាំងក្នុងសកម្មភាពធម្មតាប្រចាំថ្ងៃ ដូចឡើងជណ្តើរ, ដើរ, ជិះកង់…។ ០៣ ជំងឺអំពីថ្លើម ពេលថ្លើមមានបញ្ហា នោះសកម្មភាពរបស់ថ្លើម នឹងរងឥទ្ធិពល, ធ្វើឲ្យថ្លើមមិនអាចស្តុកវីតាមីន, សារជាតិរ៉ែ, ផលិតចេញប្រូតេអ៊ីនថ្មីសម្រាប់សរីរ…