ទម្លាប់ចិញ្ចឹម និងប្រៀនប្រដៅកូនតាមរបៀប ១១ ចំណុចនេះគឺខុសធ្ងន់ធ្ងរណាស់! ឆែកមើល តើលោកអ្នកមានចូលចំណុចណាមួយទេ?
Anonymous
កញ្ចក់ឆ្លុះបញ្ចាំង៖ ១១ យ៉ាងរវាងកូន និងឪពុកម្តាយ "ចង់កែប្រែកូន ចូរចាប់ផ្តើមពីការកែប្រែខ្លួនឯង" ១. បើកូនចូលចិត្តរំខានដោយចេតនា ➜ មកពីអ្នកខ្វះការផ្តល់ភាពកក់ក្តៅ និងការថ្នាក់ថ្នមដល់ពួកគេ។ ២. បើកូនចូលចិត្តនិយាយកុហក ➜ មកពីអ្នកឆាប់ច្រឡោតខឹងខ្លាំងពេក ចំពោះកំហុសឆ្គងពីមុនរបស់គេ។ ៣. បើកូនមានអារម្មណ៍ថាខ្លួនឯងអន់ ➜ មកពីអ្នកចូលចិត្តស្តីបន្ទោស ច្រើនជាងការផ្តល់កម្លាំងចិត្ត។ ៤. បើកូនខ្លាចការរិះគន់ ➜ មកពីអ្នកចូលចិត្តស្តីបន្ទោសគេ នៅចំពោះមុខអ្នកដទៃ។ ៥. បើកូនលួចរបស់គេ ទោះមានគ្រប់យ៉ាង ➜ មកពីអ្នកមិនដែលផ្តល់ឱកាសឱ្យគេ ជាអ្នកជ្រើសរើសដោយខ្លួនឯង។ ៦. បើកូនជាមនុស្សកំសាក ➜ មកពីអ្នកចេញមុខការពារ ឬជួយគេលឿនពេក រហូតគេមិនចេះដោះស្រាយបញ្ហា។ ៧. បើកូនកើតចិត្តច្រណែន ➜ មកពីអ្នកចូលចិត្តយកគេទៅប្រៀបធៀបជាមួយអ្នកដទៃគ្រប់ពេល។ ៨. បើកូនឆាប់ខឹងច្រឡោត ➜ មកពីអ្នកមិនសូវពូកែនិយាយពាក្យសរសើរ ដើម្បីសម្រាលកំហឹងគេ។ ៩. បើកូនមិនគោរពអារម្មណ៍អ្នកដទៃ ➜ មកពីអ្នកចូលចិត្តបញ្ជា និងមិនដែលព្យាយាមយល់ពីអារម្មណ៍កូន។ ១០. បើកូនចូលចិត្តលាក់អាថ៌កំបាំង ➜ មកពីអ្នកចូលចិត្តយកអាថ៌កំបាំងគេ ទៅបកអាក្រាតឱ្យអ្នកដទៃដឹង។ ១១. បើកូនមានចរិតឈ្លើយ ➜ មកពីគេរៀនសូត្រតាមគំរូអ្នក ឬមនុស្សជុំវិញខ្លួ…