ជំងឺចង់ល្បីក្នុង Facebook" ឬ "ជំងឺបង្ហើរអារម្មណ៍ពិត "Facebook celebrity disease" or "Real emotion disorder"

តើអ្នកកំពុងមាន "ជំងឺបង្ហើរអារម្មណ៍ពិត" លើ Facebook ឬទេ? បច្ចុប្បន្ន Facebook មិនត្រឹមតែជាកន្លែងកម្សាន្ត ឬធ្វើអាជីវកម្មប៉ុណ្ណោះទេ តែវាក៏អាចក្លាយជា "អន្ទាក់ផ្លូវចិត្ត" ផងដែរ។ មនុស្សជាច្រើនកំពុងញៀននឹងការបង្ហើរអារម្មណ៍ពិត ទាំងក្តៅក្រហាយ ទាំងទន់ជ្រាយ រហូតប៉ះពាល់ដល់សតិអារម្មណ៍ដោយមិនដឹងខ្លួន។ 📸 ១. ថតរូបបង្ហាញរាង និងស៊ីអារម្មណ៍គ្រប់ពេល មិនថាអ្នកនៅទីណា ញ៉ាំអី ឬជាមួយនរណា អ្នកតែងតែបើក Facebook ដើម្បីផុសរូប និងសកម្មភាពគ្រប់វិនាទី។ រហូតដល់ពេលខ្លះ មនុស្សដែលអង្គុយទល់មុខអ្នក មានអារម្មណ៍ថាអ្នកមិនបានយកចិត្តទុកដាក់នឹងសម្តីរបស់ពួកគេឡើយ។ អួតអាងពីចំនួនមិត្តភក្តិ និងចំនួន Like អ្នកព្យាយាម Add Friend ឱ្យបានច្រើនព្រោះគិតថាវាជា "ភាពល្បីល្បាញ"។ ប៉ុន្តែការសិក្សាពីសាកលវិទ្យាល័យ Edinburgh Napier បង្ហាញថា អ្នកដែលមាន Friend ច្រើន រមែងជួបបញ្ហាស្រ្តេសខ្លាំងបំផុត ព្រោះត្រូវខ្វល់ខ្វាយពីការសង្កេតរបស់មនុស្សជុំវិញខ្លួនច្រើនពេក។ 🌑 មិនចូលចិត្តកន្លែងមានពន្លឺ និងភាពអ៊ូអរ អ្នកញៀន Facebook មួយចំនួនចាប់ផ្តើមគេចវេសពីមនុស្សជុំវិញខ្លួន ចូលចិត្តនៅម្នាក់ឯងក្នុងបន្ទប់ងងឹត ឬកន្លែងដែលគ្មានពន្ល…