វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់!

How to mix natural fish food at low cost and make fish grow faster
វិធីផ្សំចំណីត្រីធម្មជាតិ

វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់

"រកបានហើយ បងប្អូនដែលចង់ចេះធ្វើចំណីត្រី!"
ធាតុផ្សំដែលត្រូវត្រៀម៖
  • កន្ទក់ ២ បាវជី
  • កាកដូង ១ បាវជី
  • សាច់ត្រីម៉ដ្ឋ ៦ គីឡូក្រាម
  • សណ្តែកសៀងកិន ៦ គីឡូក្រាម
  • អតិសុខុមប្រាណ EM ១ លីត្រ
  • ស្ករងូ ១ គីឡូក្រាម
  • ប្រេងសណ្តែក ១-២ លីត្រ
វិធីធ្វើ និងការអនុវត្ត៖

១. លាយល្បាយស្ងួត៖ លាយធាតុផ្សំពីលេខ ១ ដល់លេខ ៤ និងប្រេងសណ្តែកចូលគ្នាឱ្យសព្វល្អ។

២. រៀបចំទឹកមេ៖ លាយអតិសុខុមប្រាណ EM ១ លីត្រ និងស្ករងូ ១ គីឡូក្រាម ជាមួយទឹក ២០ លីត្រ រួចរក្សាទុកចោលរយៈពេល ១២ ម៉ោង។

៣. ការផលិតគ្រាប់៖ យកល្បាយស្ងួតមកលាយជាមួយទឹកមេ ២០ លីត្រខាងលើ កូរឱ្យសព្វ រួចកិនជាគ្រាប់តូចៗ។

៤. ការរក្សាទុក៖ ហាលគ្រាប់ចំណីឱ្យស្ងួតរយៈពេល ២ ថ្ងៃ។ យើងអាចរក្សាទុកប្រើប្រាស់បានរហូតដល់ ២ ខែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត (Facebook.com/SOPHALLETH)

Post a Comment