Partner for community action

របៀបដំឡើង Windows 11 លើកុំព្យូទ័រដែលមិនគាំទ្រ (Unsupported PC) How to install Windows 11 on an unsupported PC

របៀបដំឡើង Windows 11 លើកុំព្យូទ័រដែលមិនគាំទ្រ (Unsupported PC) How to install Windows 11 on an unsupported PC

របៀបដំឡើង Windows 11 លើកុំព្យូទ័រដែលមិនគាំទ្រ (Unsupported PC)

វិធី Upgrade ពី Windows 10 ទៅ Windows 11 ដោយមិនបាច់ខ្វល់រឿង TPM 2.0 ឬ CPU

ប្រសិនបើបងប្អូនចង់ Upgrade ទៅកាន់ Windows 11 ប៉ុន្តែនៅពេលឆែកជាមួយកម្មវិធី PC Health Check បែរជាលោតសារថា "This PC doesn't currently meet Windows 11 system requirements" ដែលមានបញ្ហាដូចជា៖

កុំព្យូទ័ររបស់បងប្អូនកំពុងជាប់បញ្ហា៖
  • មិនគាំទ្រ Secure Boot
  • មិនមាន TPM 2.0 (ឬមិនទាន់បាន Enable)
  • Processor (CPU) ចាស់ពេក មិនស្ថិតក្នុងបញ្ជីគាំទ្រ

ដើម្បីដឹងច្បាស់ថា កុំព្យូទ័របងប្អូនខ្វះខាតចំណុចណាមួយ អាចទាញយកកម្មវិធីមកតេស្តនៅទីនេះ៖ ទាញយក PC Health Check

🛠 វិធីសាស្ត្រដោះស្រាយ (Bypass System Requirements)

តាមទ្រឹស្ដី យើងមិនអាចដំឡើងបានទេ ប៉ុន្តែក្នុងការអនុវត្ត យើងអាច "បោក" ប្រព័ន្ធត្រួតពិនិត្យរបស់ Windows បាន ដោយគ្រាន់តែផ្លាស់ប្តូរ File មួយដែលមានឈ្មោះថា "appraiser.dll"

ជំហានទី ១ ទាញយក Windows 11 ISO និង Extract វា

ដំបូងត្រូវទាញយក File ISO ផ្លូវការពី Microsoft រួចធ្វើការពន្លា (Extract) វាឱ្យទៅជា Folder។

Download Windows 11 ISO
ជំហានទី ២ ទាញយក File "appraiser.dll"

ទាញយក File ពិសេសសម្រាប់យកទៅជំនួស ដើម្បី Bypass ការ Check របស់ Windows៖

ជំហានទី ៣ ការជំនួស File

Copy File appraiser.dll ដែលទើបទាញយកមិញ យកទៅដាក់ក្នុង Folder Windows 11 ដែលបាន Extract រួច។ ចូលទៅកាន់ Folder ឈ្មោះថា "sources" រួច Paste ចូល ហើយជ្រើសរើសយកពាក្យ Replace the file in the destination

ជំហានទី ៤ ចាប់ផ្ដើមដំឡើង

ឥឡូវនេះ បងប្អូនអាចចុចលើ File setup.exe ដើម្បីចាប់ផ្ដើមការ Upgrade ជាការស្រេច។

🎬 វីដេអូបង្ហាញយ៉ាងលម្អិត

សម្រាប់បងប្អូនដែលប្រើកុំព្យូទ័រគាំទ្រ (Supported) និងមិនគាំទ្រ (Unsupported) ដាច់ខាតត្រូវមើលវីដេអូនេះ ដើម្បីដឹងពីរបៀប Setup ឱ្យបានត្រឹមត្រូវបំផុត!

[ទីកន្លែងសម្រាប់ដាក់វីដេអូ YouTube]
រៀបចំដោយ៖ Bong Sokla 🖋️