បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ

បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ
បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ ចំណាយតិច ធន់នឹងជំងឺ និងចំណេញបានច្រើន 🙏 ខ្មែរជួយខ្មែរ! សូមជួយស៊ែរបន្តដើម្បីជាចំណេះដឹងដល់បងប្អូនកសិករយើង។ នេះគឺជាវិធីសាស្ត្រងាយៗក្នុងការផលិតចំណី និងមេជីជួយឱ្យមាន់ធំធាត់លឿនតាមបែបធម្មជាតិពិតៗ។ 🥣 រូបមន្តផ្សំចំណីមាន់ធម្មជាតិ (សម្រាប់មាន់អាយុ ២ សប្តាហ៍ឡើង) • ត្រកួន៖ ៥ ចាន • កន្ទក់៖ ៥ ចាន • ត្រីស្ងោរ៖ ៥ ចាន • កំពឹស៖ ២ ចាន • កាកដូង៖ ៣ ចាន • ចុងអង្ករ៖ ៥ ចាន • មេជីចេក៖ ១ ដបកន្លះលីត្រ 💡 គន្លឹះពិសេស៖ បងប្អូនអាចបន្ថែម ប្រទាលកន្ទុយក្រពើ ចិតយកសាច់ ២ ធាង លាយចូលគ្នា ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ និងការពារជំងឺសាយកភ្នែក។ លាយឱ្យសព្វ រួចឱ្យមាន់ស៊ី ១ ថ្ងៃ ៣ ពេល។ 🍌 វិធីធ្វើមេជីចេក (EM ធម្មជាតិ) មេជីចេកជួយឱ្យមាន់មានសុខភាពល្អ និងកាត់បន្ថយក្លិនស្អុយក្នុងទ្រុង៖ ហាន់ដើមចេកឱ្យម៉ដ្ឋប្រហែល ១០ គីឡូក្រាម ។ យកកាកស្ករ (ស្កររងូ) កន្លះគីឡូក្រាម ចាក់ចូលទឹក ១០ លីត្រ រួចកូរឱ្យសព្វ។ ចាក់ទឹកកាកស្ករចូលក្នុងល្បាយចេក រួចច្រកចូលផុង ឬក្រឡ បិទគម្របឱ្យជិត។ ផ្អាប់ទុកក្នុងម្លប់រយៈពេល ៤៥ ថ្ងៃ ទើបអាចយកមកប្រើប្រាស់បាន។ 💡 បច្ចេកទេសថែទាំបន្ថែម ដើម្បីជោគជ័យ៖ អនាម័យទ្រុង៖ គួរប្រើអង្កាម ឬអាចម៍រណាទ្រាប់បាតទ្រុង រ…