#បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ

☞ វិធីងាយៗចំណេញច្រើនសម្រាប់អ្នកចិញ្ចឹមមាន់ធម្មជាតិ
☞ របៀបផ្សំចំណីមាន់ធម្មជាតិចំណាយអស់តិច និងធ្វើឲ្យមាន់ឆាប់ធំធាត់
ខ្មែរជួយខ្មែរ ជួយស៊ែរបន្តឲ្យបងប្អូនកសិករយើងបានដឹងផង

វិធីធ្វើ៖

- យកត្រគួន៥ចាន កន្ទក់៥ចាន ត្រីស្ងោរ៥ចាន កំពឹស២ចាន កាកដូង៣ចាន ចុងឣង្ករ៥ចាន មេជីចេក១ដបកន្លះលីត្រ។ បរិមាណចំណីនេះយើងអាចដាក់ប្រទាលកន្ទុយក្រពើចិតយកសាច់២ធាងទៀតក៏ល្អ។
- លាយរួចហើយយើងអាចយកឲ្យមាន់ស៊ី ១ថ្ងៃ៣ពេល សម្រាប់មាន់អាយុ២អាទិត្យឡើង។

* វិធីធ្វើមេជីចេក៖

- ដើមចេកហាន់ ឬចិញ្ច្រាំ១០គីឡូ ស្កររងូ (កាកសំណល់ស្ករសពីរោងចក្រស្ករស) កន្លះគីឡូ
- យកកាកស្ករ ចាក់ចូលទឹក ១០លីត្រ ហើយកូរឱ្យសព្វ រួចយកចាក់ចូលក្នុងល្បាយចេក
- ចាក់ចូលផុង ឬក្រឡបិទគម្របឱ្យជិតទុក៤៥ថ្ងៃប្រើបាន។


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: