វិធីចិញ្ចឹមមាន់កុំឲ្យឈឺ និងងាប់ (សម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ) How to raise chickens without getting sick and dying (for family farming)

បច្ចេកទេសការពារ និងថែទាំមាន់ឱ្យមានសុខភាពល្អ និងឆាប់ធំ 💉 វ៉ាក់សាំងគឺជាខែលការពារ៖ ការផ្ដល់វ៉ាក់សាំងត្រឹមត្រូវតាមអាយុកាល ជួយកាត់បន្ថយការប្រឈមនឹងការខាតបង់ស្ទើរតែទាំងស្រុង។ ទោះមាន់ឈឺ ក៏ស្ថិតក្នុងកម្រិតស្រាលដែលអាចព្យាបាលបានដែរ។ ⚠️ កត្តាចម្បងដែលបណ្ដាលឱ្យមាន់ឈឺ ផ្ដល់ទឹកមិនស្អាត ឬមិនគ្រប់គ្រាន់ ចិញ្ចឹមបែបលែងឱ្យដើរស៊ីពាសវាលពាសកាល (ភក់ជ្រាំ ទីកន្លែងមិនស្អាត) ចំណីដុះផ្សិត ស្អុយ ឬផ្អូម ការចម្លងជម្ងឺពីសត្វដទៃ (មូស កណ្ដុរ ឆ្កែ ឆ្មា ទា...) ទ្រុងមាន់មិនមានអនាម័យ និងខ្វះការការពារពីខ្យល់/កម្ដៅខ្លាំង 🌿 វិធីសាស្ត្របញ្ចៀសជម្ងឺ ✅ ខ្ទឹមស៖ បុកឱ្យម៉ត់លាយជាមួយចំណី 4% ជាប្រចាំរាល់ថ្ងៃ។ ✅ ខ្ញី៖ បុកឱ្យម៉ត់លាយជាមួយចំណី 3% ជាប្រចាំរាល់ថ្ងៃ។ ✅ ទឹកស្អាត៖ លាយជាមួយមេ EM ឬ EXM (10ml ក្នុងទឹក 1លីត្រ) ឱ្យផឹកតាំងពីតូច។ 🍲 រូបមន្តចំណីធ្វើឱ្យមាន់ឆាប់ធំ គ្រឿងផ្សំ កម្រិត (%) ពោតក្រហមបុកល្អិត 40% កន្ទក់ធុនល្អ 20% បន្លែ (ត្រកួន, ឆាយ៉ា, កន្ធំថេត) 15% បាយដាំពីចុងអង្ករ 10% ស្កររងូ ឬស្ករកាកអំពៅ 4% កាកដូង 4% ម្សៅងាវ (សម្រាប់មេមាន់) 3% EM, ព្រីម៉ិច 4% *បញ្ជាក់៖ គួរលាយខ្សាច់ខ្លះក្នុងចំណី ដើម្បីជួយដល់ការរំលាយអាហារ។ 💡 បើមានបញ្ហាជម្ងឺធ្ងន់…