វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ឆ្ងុយឆ្ងាញ់បែបធម្មជាតិពិតៗ
"អាហារសុខភាពស្រស់ៗ សម្រាប់មិត្តនារីៗមេផ្ទះទាំងអស់គ្នា"
# គ្រឿងផ្សំ៖
- ប្រទាលកន្ទុយក្រពើ (កាន់តែច្រើនកាន់តែល្អ)
- ស្លឹកតយស្រស់
- ស្ករស (តាមចំណូលចិត្ត)
- ទឹកស្អាត
វិធីធ្វើ៖
១ រៀបចំប្រទាល៖ លាងប្រទាលឱ្យស្អាតមុនចិតសំបក។ ចិតយកតែសាច់សៗ កុំឱ្យជាប់សំបកពណ៌បៃតងសូម្បីបន្តិច (ដើម្បីកុំឱ្យល្វីង)។ លាងទឹកឱ្យស្អាតច្រើនដងរហូតដល់ជ្រះរំអិល រួចកាត់ជាដុំតូចៗល្មម។
២ ដាំទឹកស្លឹកតយ៖ ដាក់ទឹកដាំឱ្យពុះល្អ រួចដាក់ស្លឹកតយដែលលាងស្អាតចូល។ ទុកឱ្យពុះមួយសន្ទុះធំឱ្យចេញក្លិនឈ្ងុយ រួចស្រង់ស្លឹកតយចេញ។
៣ ការរំងាស់៖ ដាក់ស្ករសចូលក្នុងឆ្នាំងទឹកស្លឹកតយ (ផ្អែមល្មមតាមការចូលចិត្ត)។ ពេលទឹកពុះម្តងទៀត ទើបដាក់សាច់ប្រទាលចូល ស្ងោរឱ្យឆ្អិនមួយសន្ទុះ រួចដាក់ចុះជាការស្រេច។
💡 បញ្ជាក់៖ បើចង់ឱ្យកាន់តែឆ្ងាញ់ ត្រូវទុកឱ្យត្រជាក់ រួចច្រកដបដាក់ក្នុងទូទឹកកកឱ្យត្រជាក់ខ្លាំង ចាំទទួលទាន នោះអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយបំផុត!