ក្រហើយក្រទៀត ងើបមុខមិនរួចព្រោះអ្វី? Poorer and poorer, unable to lift their heads for some reason

ក្រហើយក្រទៀត ងើបមុខមិនរួចព្រោះអ្វី? Poorer and poorer, unable to lift their heads for some reason
ហេតុអ្វីបានជាយើងក្រហើយក្រទៀត ងើបមុខមិនរួច? "ការមិនស្វែងយល់ពីឬសគល់នៃភាពក្រីក្រ គឺជាមូលហេតុដែលនាំឱ្យយើងរស់ក្នុងភាពក្រីក្ររាប់ជំនាន់" តាមការសង្កេតក្នុងសង្គមខ្មែរយើង គ្រួសារក្រីក្រភាគច្រើនមានបញ្ហានៅត្រង់ "តុល្យភាពនៃអ្នករក និងអ្នកចាយ" ។ ជាទូទៅ មានសមាជិកតែម្នាក់គត់ដែលចេញរកចំណូល ខណៈអ្នកចាំចាយមានចំនួនច្រើនជាង។ កត្តានេះធ្វើឱ្យសក្តានុពលហិរញ្ញវត្ថុក្នុងគ្រួសារទន់ខ្សោយ ហើយប្រសិនបើ "មេខ្លោង" រកចំណូលនោះជួបបញ្ហាសុខភាព វិបត្តិហិរញ្ញវត្ថុនឹងវាយលុកភ្លាមៗ។ ⚠️ បញ្ហានៃការសន្សំ មនុស្សភាគច្រើនគិតថា "ចំណូលតិចចាយមិនគ្រប់ផង តើសន្សំយ៉ាងដូចម្តេច?" នេះគឺជាការយល់ឃើញដែលនាំឱ្យជាប់ផុងក្នុងភាពក្រីក្រ។ 💡 ដំណោះស្រាយហិរញ្ញវត្ថុ ត្រូវដកប្រាក់សន្សំទុកជាមុនសិន សឹមចាយតាមក្រោយ។ ចៀសវាងការចាយមិនចំគោលដៅ និងត្រូវចាយឱ្យតិចជាងចំណូលដែលរកបាន។ ការផ្លាស់ប្តូរទម្លាប់នៃការចាយវាយ និងការបង្កើតប្រភពចំណូលបន្ថែមពីសមាជិកគ្រួសារដទៃទៀត គឺជាគន្លឹះដ៏សំខាន់ដើម្បីរុញច្រានគ្រួសារឱ្យចាកចេញពីរបងនៃភាពក្រី…