បច្ចេកទេសដាំដូងតឿឱ្យឆាប់បានផ្លែ ផ្លែបានច្រើន និងផ្លែធំល្អ
💰 អាចរកប្រាក់ចំណូលបានពី $5,000 - $8,000 ក្នុងមួយហិកតា/ឆ្នាំ!
🌱 វិធីសាស្រ្តដាំដុះ៖
- 🕳️ ការរៀបចំរណ្តៅ៖ ត្រូវជីករណ្តៅ ១ម៉ែត្របួនជ្រុង ជម្រៅ ១ម៉ែត្រ (កាន់តែធំ និងជ្រៅ កាន់តែល្អ)។
- 🍂 ការរៀបចំដី៖ លាយដីល្អជាមួយជីកំប៉ុស្ត និងកម្ទេចស្លឹកឈើងាប់ ដាក់ចូលឱ្យពេញរណ្តៅ។
- 💧 ទីតាំងដី៖ ត្រូវមានដង្ហើមទឹករាក់ (៣-៨ ម៉ែត្រ) ដីមិនលិចទឹក តែមានសំណើម និងមានភ្លៀងធ្លាក់ទៀងទាត់។
- 🚰 ប្រព័ន្ធទឹក៖ រៀបចំប្រព័ន្ធតំណក់ទឹក (ចំណាយតិច) ឬប្រព័ន្ធទឹកសាច (ចំណាយមធ្យម)។
- 🧂 ការការពារ៖ ដាក់អំបិលជុំវិញគល់ ដើម្បីការពារសត្វល្អិតស៊ីឫស និងបន្សាបជាតិអាស៊ីតដី។
⚠️ ចំណាំសំខាន់៖
ទឹក និងជីកំប៉ុស្ត គឺជាកត្តាកំណត់ជោគជ័យ! នៅរដូវក្ដៅ ត្រូវផ្ដល់ទឹកឱ្យបាន ១៥ លីត្រ ក្នុងមួយដើមជារៀងរាល់ថ្ងៃ។ បើគ្មានទឹក និងជីកំប៉ុស្តគ្រប់គ្រាន់ទេ កុំសង្ឃឹមថានឹងទទួលបានជោគជ័យឱ្យសោះ។
📈 ទីផ្សារ និងសេដ្ឋកិច្ច
បច្ចុប្បន្ន ដូងខ្ចីបោះដុំបានតម្លៃចន្លោះពី ១,៥០០៛ ទៅ ១,៨០០៛។ ប្រសិនបើទិញដល់ចំការ តម្លៃគឺចន្លោះពី ៧០០៛ ទៅ ១,២០០៛ ក្នុងមួយផ្លែ។
គម្លាតនៃការដាំ៖
- ដូងក្រអូប៖ ៦ x ៦ ម៉ែត្រ
- ដូងធម្មតា៖ ៨ x ៨ ម៉ែត្រ
🚜 សម្រាប់ការដាំបែបលើករោង៖
ប្លង់ទី១៖ ទទឹងរោង ៦.៩ម៉ែត្រ, ទទឹងប្រឡាយទឹក ៦.៩ម៉ែត្រ, គម្លាតដាំ ៨ម៉ែត្រ។
ប្លង់ទី២៖ ទទឹងរោង ៩.៩ម៉ែត្រ, ទទឹងប្រឡាយ ៣.៩ម៉ែត្រ, ដាំឃ្លាតពីមាត់ប្រឡាយ ១.៥ម៉ែត្រ និងគម្លាតចន្លោះដើម ៨ម៉ែត្រ។
* រយៈពេលតែ ៣ឆ្នាំ ប៉ុណ្ណោះ នឹងទទួលបានផលហើយ!
📺 ទស្សនាវីដេអូបន្ថែមពីបច្ចេកទេសដាំដុះ៖
ឯកសារដោយលោក៖ កាន់ ចន្ធី