វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ How to make natural hormones to make plants bloom out of season

How to make natural hormones to make plants bloom out of season
វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ How to make natural hormones to make plants bloom out of season
វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ និងផ្អែមឆ្ងាញ់ បច្ចេកទេសកសិកម្មធម្មជាតិ ជួយឲ្យផ្កានិងផ្លែជាប់បានច្រើន 📋 គ្រឿងផ្សំចាំបាច់៖ ផ្លែឈើទុំលឿង ៥ មុខ៖ ចេកទុំ, ល្ពៅទុំ, ម្នាស់ទុំ, ឳឡឹកទុំ, និងល្ហុងទុំ (យក ២ គីឡូក្រាមស្មើៗគ្នា) ទឹកកាកស្ករត្នោត៖ ៤០-៥០ ក្រាម EM (Effective Microorganisms): ២០ cc ទឹកស្អាត៖ ១០ លីត្រ វិធីធ្វើ និងការផ្អាប់ ១. វត្ថុធាតុផ្សំទាំងអស់មិនចាំបាច់លាងទឹកឡើយ ដើម្បីរក្សាមីក្រូសារពាង្គកាយល្អៗ។ ២. ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ ២០ លីត្រ។ ៣. ចាក់ទឹកកាកស្ករត្នោត EM និងទឹកស្អាត ១០ លីត្រចូល រួចកូរឲ្យសព្វល្អ។ ៤. បិទគម្របឲ្យជិត រក្សាទុកក្នុងម្លប់ត្រជាក់។ ត្រូវបើកកូរវា ១ ថ្ងៃម្តង។ ៥. រក្សទុករយៈពេល ៧-៨ ថ្ងៃ បងអាចដួសយកទឹកមកប្រើប្រាស់បានហើយ។ វិធីប្រើប្រាស់ សម្រាប់ការបាញ់លើស្លឹក៖ យកទឹកថ្នាំអរម៉ូន ២០ cc លាយជាមួយទឹកស្អាត ១០ លីត្រ។ បាញ់នៅពេលដើមដំណាំជិតដល់ពេលចេញផ្កា (បាញ់រាល់ ២-៣ ថ្ងៃម្តង)។ ចំណាំ៖ ពេលដំណាំចាប់ផ្តើមចេញពន្លកផ្កា ត្រូវបញ្ឈប់ការបាញ់ភ្លាម។ សម្រាប់ការស្រោចគល់៖ ស្រោចនៅតាមគល់ដំណាំនៅពេលព្រឹក ឬពេលល្ងាច។ ចាប់ផ្តើមស្រោចតាំងពីពេលចេញផ្កា រហូតដល់ផ្លែចាស់ …