វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ ជួយឲ្យផ្កា និងផ្លែអោយជាប់ច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់.

* ធាតុផ្សំមានដូចជា៖ ចេកទុំលឿង ល្ពៅទុំលឿង ម្នាស់ទុំ ឳឡឹកទុំ ល្ហុងទុំ យក២គីឡូស្មើៗគ្នា ទឹកកាកស្ករត្នោត ៤០-៥០ក្រាម EM ២០cc ទឹកស្អាត១០លីត្រ។

* វិធីធ្វើ៖

- មិនចាំបាច់ត្រូវលាងធាតុផ្សំទាំងនោះទេ
- ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ២០លីត្រ
- ចាក់ទឹកកាកស្ករត្នោត EM និងទឹក១០លីត្រចូលកូរឲ្យសព្វ រួចបិទគម្របយកទុកក្នុងម្លប់ត្រជាក់ ត្រូវកូរវា១ថ្ងៃម្តង រក្សាទុករយៈពេល៧-៨ថ្ងៃយើងអាចដួសយកទឹកមកប្រើបាន។
- រក្សាវាទុកនៅកន្លែងត្រជាក់ និងស្ងួតយើងអាចប្រើប្រាស់វាបានរយៈពេល៣ខែ។

* វិធីប្រើ៖

- យកទឹកថ្នាំអរម៉ូនចំនួន ២០cc លាយជាមួយទឹក១០លីត្រ រួចបាញ់នៅពេលដើមដំណាំដើម្បីឲ្យវាចេញផ្កាមុនរដូវ បាញ់រាល់២-៣ថ្ងៃម្តង ពេលវាចាប់ផ្តើមចេញពន្លកផ្កាត្រូវឈប់បាញ់
- ស្រោចនៅតាមគល់របស់វានៅពេលព្រឹក ឬពេលល្ងាចចាប់ពីពេលដែលវាចាប់ផ្តើមចេញផ្ការហូតដល់ផ្លែចាស់នោះវានឹងមានផ្លែច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។



Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: