របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ How to make banana tree fertilizer for citrus plants

របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ How to make banana tree fertilizer for citrus plants
របៀបធ្វើជីផ្អាប់ដើមចេក (Organic Booster) បច្ចេកទេសជួយឱ្យក្រូចឆ្មារ បែកត្រួយច្រើន និងកាន់ក្តឹបជាប់ល្អ ⚖️ ធាតុផ្សំចាំបាច់ 🍌 ដើមចេក ៦០ គីឡូក្រាម 🍯 កាកស្ករ ២០ គីឡូក្រាម 💧 ទឹកស្អាត ៣០ លីត្រ 🥣 វិធីធ្វើ និងការផ្អាប់ ១. ចិញ្ច្រាំ ឬហាន់ដើមចេកជាចំណិតតូចៗ រួចដាក់ចូលក្នុងធុងផ្អាប់។ ២. ចាក់កាកស្ករ និងទឹកចូលទៅក្នុងធុង រួចកូរល្បាយឱ្យសព្វល្អ។ ៣. ការផ្អាប់៖ ត្រូវកូរសារធាតុក្នុងធុងជារៀងរាល់ថ្ងៃ។ រយៈពេល ៧ ថ្ងៃ ក្រោយ លោកអ្នកអាចយកទៅប្រើប្រាស់បានហើយ។ ✨ អត្ថប្រយោជន៍ដ៏អស្ចារ្យ ✅ ប៉ូវដើម ឫស និងស្លឹកឱ្យមាំមួន ✅ ស្លឹកមានពណ៌ខៀវស្រស់ (បៃតងចាស់) ✅ បង្កើនការបែកខ្នែង និងពន្លកត្រួយថ្មី ✅ ជួយឱ្យផ្កាកាន់ក្តឹបបានច្រើន 🚀 កម្រិតនៃការប្រើប្រាស់ កម្រិតលាយ ទឹកថ្នាំ ៤០ សេសេ លាយជាមួយទឹក ២០ លីត្រ ការរក្សាទុក អាចទុកបាន ៣ ខែ (បើលើសពីនេះ ត្រូវថែមកាកស្ករ ១ លីត្រ) ⚠️ បម្រាមចាំបាច់៖ ហាមប្រើជីនេះលាយជាមួយ ជីអ៊ុយរ៉េ ដាច់ខាត ព្រោះល្បាយជីទាំងពីរនេះមានជាតិអ៊ុយរ៉េខ្ពស់ពេក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណាំ។ 🙏 សូមអរគុណដល់ ក្រុមហ៊ុនហ្គូដវេ សម្រាប់វីដេអូ និងឯកសារចែករំលែកនេះ។