របៀបធ្វើជីផ្អាប់ដើមចេក សម្រាប់ដំណាំក្រូចឆ្មារ អត្ថប្រយោជន៍ប៉ូវដើម ឫស ស្លឹក ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតងធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើន ធ្វើឲ្យប្រព័ន្ធឬសរឹងមាំ

 ធាតុផ្សំ


  • ដើមចេក៦០គីឡូក្រាម
  • កាកស្ករ ២០គីឡូក្រាម
  • ទឹកចំនួន៣០លីត្រ

 វិធីធ្វើ

ដំបូងចិញ្រ្ចាំឬហាន់ដើមចេកល្អិត៦០គីឡូក្រាមដាក់ចូលក្នុងធុង ដាក់កាកស្ករចំនួន២០គីឡូក្រាមហើយដាក់ទឹក៣០ កូរឲ្យសបកូរជារៀងរាល់ថ្ងៃ ៧ថ្ងៃប្រើបាន។

 របៀបប្រើ


  •  ថ្នាំ៤០សេសេ ទឹក ២០លីត្រ
  • ហាមប្រើជាមួយជីអ៊ុយរ៉េ(ព្រោះជីនេះសម្បូរអ៊ុយច្រើន)
  • រក្សាទុកបាន៣ខែ(បើលើសពី៣ខែត្រូវថែមកាកស្ករ១លីត្រទើបទុកបានយូរទៀត)។

អត្ថប្រយោជន៍


  • ប៉ូវដើម ឫស ស្លឹក 
  • ធ្វើឲ្យដើម ស្លឹក មានពណ៌ខៀវបៃតង
  • ធ្វើឲ្យបែកខ្នែង ឬពន្លកត្រួយថ្មីច្រើន ជួយឲ្យក្តឹបកាន់ច្រើនធ្វើឲ្យប្រព័ន្ធឬសរឹងមាំ។

សូមអរគុណដល់ ក្រុមហ៊ុនហ្គូដវេ ដែលបានផ្តល់វីដេអូ និងឯកសារនេះមកខ្ញុំ ដើម្បីចែករំលែកជាចំណេះដឹងដល់កសិករយើង។




Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: