រូបមន្ត ធ្វើថ្នាំបាញ់ស្មៅបែបសន្សំសំចៃ Recipe for making economical weed spray

រូបមន្តផលិត "ថ្នាំសម្លាប់ស្មៅ" បែបសន្សំសំចៃ

មិនប៉ះពាល់ដល់បរិស្ថាន និងជួយឱ្យដីមានជាតិកាន់តែល្អ

🧪 វត្ថុធាតុផ្សំដែលត្រូវត្រៀម
ជីអ៊ុយរ៉េ (46-0-0) ចំនួន ១ គីឡូក្រាម
អំបិល (NaCl) ចំនួន ១ គីឡូក្រាម
ទឹកស្អាត ចំនួន ១០ លីត្រ
គ្រឿងផ្សំសម្លាប់ស្មៅ
🥣 វិធីធ្វើ និងការប្រើប្រាស់

១. ដាក់វត្ថុធាតុផ្សំទាំង ២ មុខបញ្ចូលគ្នា រួចចាក់ទឹកចូលបន្តិច កូរឱ្យរលាយសព្វល្អ ទើបបន្ថែមទឹកឱ្យគ្រប់ ១០ លីត្រ។

២. យកទៅបាញ់លើស្មៅ ឬរុក្ខជាតិចង្រៃផ្សេងៗ ដោយបាញ់ឱ្យ សើមជោក លើស្លឹក និងដើមស្មៅ។

៣. លទ្ធផល៖ ក្រោយបាញ់បាន ២ ថ្ងៃ ស្មៅនឹងចាប់ផ្តើមងាប់ជាបន្តបន្ទាប់។

⚠️ បម្រាមចាំបាច់៖

  • បាញ់តែម្តងគត់គឺគ្រប់គ្រាន់ហើយ។
  • ហាមបាញ់លើដំណាំផ្សេងៗដាច់ខាត ព្រោះវាជាថ្នាំសម្លាប់រុក្ខជាតិដែលប៉ះចំងាប់ៗ។

Post a Comment