លែងបារម្ភពីសត្វល្អិតមកបំផ្លាញដំណាំបងប្អូនទៀតហើយ! No more worrying about insects destroying your crops.

វិធីធ្វើថ្នាំពុលធម្មជាតិសម្លាប់សត្វល្អិត

រូបមន្តធម្មជាតិ ១០០% សុវត្ថិភាពដល់អ្នកផលិត និងអ្នកប្រើប្រាស់

🙏 សូមជួយ Share គ្រាន់ជាកាដូរចែកជូនកសិករយើង! អត្ថបទដោយ៖ លោក អ៊ាង សុផល្លែត

ថ្នាំពុលធម្មជាតិកម្ចាត់សត្វល្អិត
🌿 ធាតុផ្សំដែលត្រូវត្រៀម
ម្ទេស (បុកម៉ដ្ឋ) ១ គីឡូ
ស្លឹក/សំបកស្តៅ (ដំទក់) ១ គីឡូ
ស្លឹកទៀប (បុកម៉ដ្ឋ) ១ គីឡូ
សំបកកន្ទួត (ដំទក់) ១ គីឡូ
ខ្ទឹមស (បុកម៉ដ្ឋ) កន្លះ គីឡូ
ស្ករត្នោតរាវ ១ គីឡូ
បណ្តូលពេជ្រ (ដំទក់) ១ គីឡូ
ទឹកស្អាត ២៥ លីត្រ
🥣 វិធីលាយ និងការផ្អាប់

១. បុក និងដំធាតុផ្សំខាងលើទាំងអស់ឱ្យសព្វតាមបច្ចេកទេសដែលបានបញ្ជាក់។

២. យកធាតុផ្សំទាំងអស់ដាក់ចូលក្នុងធុង រួចចាក់ទឹក ២៥ លីត្រចូល។

៣. ការផ្អាប់៖ ត្រាំទុកចោលរយៈពេល ១ ខែ ទើបអាចយកមកប្រើបាន។

៤. ការថែទាំ៖ ត្រូវកូរល្បាយថ្នាំនេះឱ្យបាន ១ ថ្ងៃ ២ ដង ជាប្រចាំ។

🚀 វិធីប្រើប្រាស់៖

យកទឹកថ្នាំដែលផ្អាប់រួច ១ លីត្រ លាយជាមួយទឹកស្អាត ១៥ លីត្រ រួចយកទៅបាញ់លើដំណាំដែលជួបការបំផ្លាញពីសត្វល្អិតផ្សេងៗ។

* គួរព្យាយាមប្រើប្រាស់ថ្នាំធម្មជាតិឱ្យបានច្រើន ដើម្បីសុខភាពយើងទាំងអស់គ្នា។

Post a Comment