សាងខ្លួនឯងដើម្បី ក្លាយជាកំពួលអ្នកដឹងនាំ
សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់។ សៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស៣ប្រភេទរស់នៅ ប្រភេទ ទី១ សាងសេចក្តីសុខឲដល់ខ្លួនឯងនិងពិភពលោក ប្រភេទទី២ បំផ្លេចបំផ្លាញសេចក្តីល្អសុខសន្តិភាពរបស់ខ្លួននិងពិភពលោក និងប្រភេទទី៣ មិនបានបំផ្លេចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងពិភពលោកដែរ ។ មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរស ទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួនឲបានល្អពិតៗ។ ដើម្បីឲបានជាមហាបុរស គេត្រូវសាងគុណសម្បត្តិ៤០ ប្រការៈ (១) អនាម័យ (២) ភាពជាអ្នកមិនភ្ញាក់ផ្អើល (៣) ភាពជាអ្នកមានចិត្តរីករាយស្រល់ស្រាយ (៤) គោលបំណង (៥) ភាពជាអ្នកមិនអស់សង្ឃឹម (៦) ការមិនតុញតុះចំពោះសេចក្តី…