សាងខ្លួនឯងដើម្បី ក្លាយជាកំពួលអ្នកដឹងនាំ
ចុច ទាញយកសៀវភៅនេះ
សាង​ខ្លួន​ឯង​ រៀប​រៀង​ដោយ​ ស៊ា​ ប៊ុនភេង បោះពុម្ព​លើក​ដំបូង​នៅ​ឆ្នាំ ១៩៧៣ ក្រោយ​មក​មានការ​បោះពុម្ព​ឡើងវិញ​ជាបន្ត​បន្ទាប់​។ សៀវភៅ​នេះ​ គឺ​ជា​ប្រភេទ​សៀវភៅ​ទស្សនវិជ្ជា​លំហាត់​ចិត្ត​រឹង​ប៉ឹង​សម្រាប់​ដឹកនាំ​ មនុស្ស​ជាតិ​។ នៅ​លើ​ពិភព​លោក​នេះ​មាន​មនុស្ស​៣​ប្រភេទ​រស់​នៅ ប្រភេទ​ ទី​១ សាងសេចក្តី​សុខ​ឲ​ដល់​ខ្លួន​ឯង​និង​ពិភព​លោក​ ប្រភេទ​ទី២​ បំផ្លេច​បំផ្លាញ​សេចក្តី​ល្អ​សុខសន្តិភាព​របស់​ខ្លួន​និង​ពិភពលោក និង​ប្រភេទ​ទី៣ មិនបាន​បំផ្លេចបំផ្លាញ​តែ​ក៏​មិនបាន​សាង​សេចក្តី​សុខ​សន្តិភាព​ដល់​ខ្លួន​ឯង ​និង​ពិភពលោក​ដែរ ។​

មនុស្ស​ប្រភេទ​ទី​១​ រមែង​ទទួល​បាន​ផល​ល្អ​ និង​សាង​ខ្លួន​ក្លាយ​ជា​វីរៈបុរស​ឬ​មហាបុរស​ ដែលជាទី​ប្រាថ្នា​នៃ​មនុស្ស​ទាំង​ពួង​។

តាមរយៈ​ការរៀន​សូត្រ​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​គុណសម្បត្តិ​នៃ​មហា​បុរស​ ទាំងឡាយ​ និង​ប្រតិបត្តិតាម​ មនុស្ស​យើង​ក៏គង់​នឹង​អាច​សាង​ខ្លួន​ឲបាន​ល្អ​ពិតៗ។ ដើម្បី​ឲបាន​ជា​មហា​បុរស គេ​ត្រូវ​សាង​គុណសម្បត្តិ​៤០​ ប្រការៈ 

(១) អនាម័យ 
(២) ភាព​ជាអ្នក​មិន​ភ្ញាក់​ផ្អើល​ 
(៣) ភាព​ជាអ្នក​មាន​ចិត្ត​រីករាយ​ស្រល់​ស្រាយ​ 
(៤)​ គោលបំណង​ 
(៥) ភាពជាអ្នក​មិន​អស់​សង្ឃឹម​ 
(៦) ការមិន​តុញ​តុះ​ចំពោះ​សេចក្តី​នឿយ​លំបាក​ 
(៧) ភាពជាអ្នក​មាន​ចិត្ត​រឹង​ប៉ឹង 
(៨) ភាពជាអ្នក​ទៀង​ត្រង់​ចំពោះ​ពេលវេលា​ 
(៩) ភាព​ជាអ្នកមាំ​ទាំប្រឹង​ប្រែង​​ 
(១០) ការធ្វើការ​ស្មើ​ចុង​ស្មើ​ដើម​ 
(១១) សមាធិ​ 
(១២)​ ក្លាហាន​មិន​រួញ​រា​ក្នុង​កាល​ធ្វើ​អ្វី​មិន​សម្រេច​ 
(១៣)​ ពិធីការ​ 
(១៤) ភាពជាអ្នក​មាន​របៀប​ 
(១៥) ការ​ត្រិះ​រិះ​
(១៦)​ ភាព​ជា​អ្នក​ល្អិត​ល្អ
(១៧) ការមាន​ហេតុ​ផល​ត្រឹម​ត្រូវ​ 
(១៨) សេចក្តី​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ 
(១៩) ជំនឿ​ក្នុង​ខ្លួន​ឯង​ 
(២០)​​ សេចក្តី​រហ័ស​រហែង​ 
(២១) ការស​ង្កេត​ 
(២២) សម្បជញ្ញៈ​ 
(២៣) ការមិន​រអែងរអា​ចំពោះ​បុគ្គល​ដទៃ​ 
(២៤) ការធ្វើ​ខ្លួន​ឲ​ជាទីគាប់​ចិត្ត​ដល់​ជន​ដទៃ​ 
(២៥)​ ការដឹង​កាលៈទេសៈ 
(២៦) ការប្រយ័ត្ត​ប្រយែង 
(២៧) បដិភាណ 
(២៩) ការពារ​ខ្លួន​ឯង​ 
(៣០) ធ្វើ​ខ្លួន​ឲ​គេ​ជឿ​ជាក់​បាន​ 
(៣១) ភាពជាអ្នក​ល្អ​ 
(៣២) ធ្វើ​ខ្លួន​ឲ​សម​នឹង​កិត្តយស​ 
(៣៣) សេចក្តី​ចេះ​ដឹង​ 
(៣៤) សេចក្តី​ចាំ 
(៣៥) ការហ្វឹកហាត់​ខ្លួន​ឯង 
(៣៦)​​ មនោ​គតិ​ 
(៣៧) ការជួយ​ខ្លួន​ឯង​ 
(៣៨) ការឈ្នះ​ខ្លួន​ឯង​ 
(៣៩) ការ​មិន​បោះបង់​សេចក្តីព្យាយាម​
(៤០) មនោមយិទ្ធិ​(កម្លាំងចិត្ត)​។

បណ្តា​គុណសម្បត្តិ​ទាំង​៤០​ប្រការនេះ​​ ត្រូវ​ប្រតិបត្តិ​តម្រូវ​ទៅតាម​ពេលវេលា គុណសម្បត្តិ​ពី​(១)ដល់​(៧) ត្រូវ​ប្រតិបត្តិ​ចាប់​ពី​រលឹក​ពី​ដំណេករហូត​ដល់​ធ្វើ​ការ​ គុណសម្បត្តិ​ពី(៨)ដល់​(២០) ត្រូវ​ប្រតិបត្តិ​ក្នុង​ពេល​កំពុង​ធ្វើ​ការងារ​ គុណសម្បត្តិ​ពី (២១)​ដល់​(២២) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ទំនេរ​-ដើរ​លេង​ ឬត្រឡប់​ពី​កន្លែង​ធ្វើ​ការ​មកវិញ​ គុណសម្បត្តិ​ពី(២៣)​ដល់​(៣២) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ធ្វើការទាក់​ទង​នឹង​ជន​ដទៃ​ គុណសម្បត្តិ​ពី​(៣៣)​ដល់​(៣៤) ត្រូវ​ប្រតិបត្តិ​ក្នុង​ពេល​នៅ​ផ្ទះ​ គុណសម្បត្តិ​ពី​(៣៥)​ ដល់​ (៣៦) ត្រូវ​ប្រតិបត្តិ​ក្នុង​វេលា​ដេក​មុន​លក់​ និង​គុណសម្បត្តិពី​(៣៧)​ដល់​(៤០) ត្រូវ​ប្រតិបត្តិ​ប្រកប​នឹង​គុណសម្បត្តិ​ដទៃ​ទៀត​ទាំង​អស់​។

សៀវភៅ​សាងខ្លួនឯង​ ចែក​ចេញ​ជា​2ផ្នែក​សំខាន់ៗ​ ផ្នែក​ទី១​បក​ស្រាយ​ពី​ប្រវត្តិ​របស់​មហា​បុរស​សំខាន់ៗ​ និង​ផ្នែក​ទី២​ បកស្រាយ​ពី​គុណ​សម្បត្តិ​៤០​ប្រការ​និងរបៀប​ប្រតិបត្តិ​​ដោយ​លើក​យក​មក​ បរិយា​យ​លំអិត​អំពី​ការសាង​ គោលបំណង​ ចិត្តរឹង​ប៉ឹង​ សមាធិ ការជឿ​ជាក់​ខ្លួន​ឯង​ និង​មនោមយិទ្ធិ ។

យើង​សូម​លើក​យក​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ប្រវត្តិ​របស់​មហា​បុរស​ពីរ​រូប​ក្នុង​ចំណោម​១០​រូប​ មក​បង្ហាញ គឺ​កាលិលេវ កាលិលេ​ និង​ណាប៉ូឡេអុង​ បូណាប៉ារត៍ ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: