រក​ឃើញ​ទីកន្លែង​របស់​មនុស្ស​សម័យ​បុរាណ​នៅហ្លួង​បា្របាង​ប្រទេសឡាវ​មានអាយុកាល​ជិត២​ពាន់​ឆ្នាំ

រក​ឃើញ​ទីកន្លែង​របស់​មនុស្ស​សម័យ​បុរាណ​នៅហ្លួង​បា្របាង​ប្រទេសឡាវ​មានអាយុកាល​ជិត២​ពាន់​ឆ្នាំ
អ្នកជំនាញ​ផ្នែក​គំរោង​ស្រាវជ្រាវ​បុរាណវិទ្យា​ក្នុង​តំបន់​ទន្លេមេគង្គ​កណ្ដាល​របស់​ឡាវ (Loas-Mdiddle Mekong Archaeological Research Project) (MMARP) បានបញ្ជាក់​ពី​ការ​ប្រទះ​ឃើញ​ប្រភព​របស់​មនុស្ស​ក្នុង​សម័យ​បុរាណ រួម​ទាំង​ប្រភព​បញ្ចុះសព នៅ​ក្នុងភូមិ​សៀង​មួក ហ្លួង​ប្រា​បាង ដែល​ជារាជធានី​របស់​ប្រទេស​ឡាវ ។ លោក​ប៊ុ​ន​ហៀ​ង បួ​ស៊ី​ឌែ​ង នាយក MMARP បានឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ជីកប្រទះ​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន​ប្រភេទ​រួមមាន​ទាំង​កោដ្ឋ​ធ្វើ​ពី​ដី​ដុត​សំរាប់​រក្សា​ទុក​ឆ្អឹងមនុស្ស​ដែល​វត្ថុ​ទាំងនោះ​បាន​បញ្ជាក់​ថា ប្រទេស​ឡាវ​ជា​ប្រភព​អរិយធម៌​តាំងពី​បរមបុរាណ​មក ។ តាម​កាសែត​ឡាវ​បាន​ផ្សាយដោយ​យោង​លើ​សំដី​របស់​លោក​ប៊ុ​ន​ហៀ​ង ថា “​យើង​នៅ​មាន​ប្រទះ​ឃើញ​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ថ្ម​ដែល​អ្នក​បុរាណ​ប្រើ​សំរាប់​ដុតភ្លើង កាំបិត រួម​ទាំង​ឆ្នាំង​ចំអិន​អាហារ​ដែលបែកបាក់ សំបកខ្យង កំទេចកំទី​អាហារ​ដែលទុក​ចោល និង​រូបសំណាក​ព្រះ​ពុទ្ធរូប​ផង ដែរ​” ។ លោកស្រី​ច​យ វ៉ា​យ (Joyee White) អ្នក​ស្រាវជ្រាវ​គំរោងការ​ខាងលើ​បាន​ថ្លែង​ថា នៅ​មិន​ទាន់​មានការ​កំណត់​ពេលវេលា​ដែលវត្ថុ​ប្រើប្រាស់​ទាំងនោះ​ត្រូវ​បាន​ផលិត​ឡើងឡើយ ។ វត្ថុ​បុរាណ​ទាំង…