ឱកាសមិនចេះតែកើតឡើងទេ ត្រូវតែឆក់យកអោយបាន Opportunities don't always come along, you have to seize them.
តើ "ឱកាសអាជីវកម្ម" ពិតប្រាកដ បង្កប់ខ្លួននៅទីណា?
គំនិតគឺជាចំណុចចាប់ផ្ដើម ប៉ុន្តែ "ឱកាស" គឺជាដង្ហើមជីវិត។ សហគ្រិនដ៏ចំណានៗ
មិនមែនគ្រាន់តែមានគំនិតល្អនោះទេ
ប៉ុន្តែពួកគេជាអ្នកដែលមើលឃើញនូវអ្វីដែលអ្នកដទៃមើលមិនឃើញ។ បើគំនិតល្អ
តែមិនត្រូវកាលៈទេសៈ អាជីវកម្មនោះក៏មិនអាចរស់បានយូរដែរ។
❶ តាមដានទំនោរនៃស្ថានភាពសង្គម
ស្ថានភាពសង្គមតែងតែផ្លាស់ប្តូរ និងបង្ហាញពីតម្រូវការថ្មីៗ។ ឧទាហរណ៍៖
នៅពេលជីវភាពគ្រូបង្រៀន ឬមន្ត្រីរាជការត្រូវបានដំឡើង
ប្រាកដណាស់ថាជីវភាពពួកគេនឹងប្រសើរឡើង។ ក្នុងនាមជាអ្នកជំនួញ អ្នកត្រូវសួរថា
"តើអ្វីជាតម្រូវការបន្ទាប់របស់ពួកគាត់?"
នោះហើយជាកន្លែងដែលឱកាសលាក់ខ្លួន។
❷ ការដោះស្រាយបញ្ហា (Solving Problems)
"អ្នកលក់ធម្មតាលក់ផលិតផល ចំណែកអ្នកលក់អាជីពលក់ដំណោះស្រាយ"
រាល់បញ្ហាដែលមនុស្សជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ សុទ្ធតែជាឱកាស។
បើអ្នកអាចរកផ្លូវចេញ ឬជួយសម្រួលដល់ការលំបាករបស់ពួកគេបាន
អ្នកនឹងក្លាយជាម្ចាស់អាជីវកម្មដែលទទួលបានការគាំទ្រខ្លាំងបំផុត។
❸ ស្វែងរកចន្លោ…