☕ ៦ ចំណុចសំខាន់ៗ មុននឹងសម្រេចចិត្តបើកអាជីវកម្ម "ហាងកាហ្វេ"
មនុស្សភាគច្រើនតែងមានក្ដីស្រមៃថាចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាជាងការធ្វើការឱ្យអ្នកដទៃ។ ក្នុងចំណោមនោះ អាជីវកម្មហាងកាហ្វេ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សហគ្រិននាពេលបច្ចុប្បន្ន។ ខាងក្រោមនេះគឺជាចំណុចគ្រឹះជួយដល់អ្នកដែលចង់ចាប់ផ្ដើម៖
១. កំណត់ប្រភេទហាងកាហ្វេ
តើអ្នកចង់សេងហាងបន្ត ទិញសិទ្ធិអាជីវកម្ម (Franchise/Brand) ឬចាប់ផ្ដើមម៉ាកយីហោថ្មីដោយខ្លួនឯង? កំណត់ទំហំទុន និងសម្រេចចិត្តថាតើអ្នកចង់ជួលបុគ្គលិក ឬចង់ធ្វើជាថៅកែផង និងកូនឈ្នួលឆុងខ្លួនឯងផង។
២. ស្វែងយល់ពីមុខជំនួញនេះឱ្យច្បាស់
សាកល្បងទៅធ្វើការក្នុងហាងកាហ្វេដែលល្បីៗ ដើម្បីរៀនពីរបៀបឆុង ការគ្រប់គ្រងហាង និងរបៀបស្រូបទាញអតិថិជន។ បទពិសោធន៍ផ្ទាល់ដៃគឺជាគ្រូដ៏ល្អបំផុត។
៣. បង្កើតគម្រោងផែនការ (Business Plan)
ត្រូវរៀបរាប់ឱ្យលម្អិតពីថ្លៃដើមផលិតផល បរិក្ខារ អាជ្ញាប័ណ្ណ និងសម្ភារៈប្រើប្រាស់នានា។ ផែនការច្បាស់លាស់ជួយកាត់បន្ថយហានិភ័យនៃកង្វះខាតហិរញ្ញវត្ថុ។
៤. ជ្រើសរើសទីតាំងយុទ្ធសាស្ត្រ
ទីតាំងត្រូវតែសមស្របនឹងក្រុមគោលដៅ។ កន្លែងដែលល្អបំផុតគឺសម្បូរមនុស្សដើរកាត់ (High Traffic) និងមានកន្លែងចតយានជំនិះងាយស្រួលសម្រាប់អតិថិជន។
៥. ការផ្សព្វផ្សាយ និងការផ្ដល់ជូន
ប្រើប្រាស់បណ្ដាញសង្គម (Facebook Ads) ដើម្បីឱ្យគេស្គាល់។ បង្កើតកម្មវិធីទាក់ទាញដូចជា៖ ញ៉ាំ ៥ដង ថែម ១ដង ឬការផ្ដល់ប័ណ្ណបញ្ចុះតម្លៃផ្សេងៗក្នុងដំណាក់កាលដំបូង។
៦. បង្កើតបណ្ដាញទំនាក់ទំនង
ទាក់ទងក្រុមហ៊ុន ឬស្ថាប័នក្បែរៗនោះ ដើម្បីផ្ដល់តម្លៃពិសេស ឬសេវាកម្មដឹកជញ្ជូនដល់កន្លែង (Delivery)។ ការបង្កើតបណ្ដាញជួយឱ្យអាជីវកម្មរត់បានលឿន។
"ក្រៅពីចំណុចទាំង ៦ ខាងលើ តើមិត្តអ្នកអានមានចំណុចអ្វីចង់បន្ថែមដែរឬទេ?"