បច្ចេកទេសដាំម្ទេសឱ្យបែកមែកច្រើន និងផ្លែដក Techniques for growing peppers to produce more branches and fruit
បច្ចេកទេសដាំម្ទេសឱ្យបែកមែកច្រើន និងផ្លែដក តាំងពីការត្រៀមដី រហូតដល់បច្ចេកទេសកាត់ឬសបង្កើនទិន្នផល 🌱 ១. ការត្រៀមដី និងបណ្តុះកូន ម្ទេសអាចដាំបានស្ទើរគ្រប់ប្រភេទដី ប៉ុន្តែដីដែលល្អបំផុតគឺដីដែលមិនជាំទឹក។
រៀបចំដី៖ ភ្ជួរត្រឡប់ហាលចោល ៧-១០ ថ្ងៃ និងប្រើជីលាមកសត្វ ឬជីសរីរាង្គ។
វិធីបណ្តុះ៖ ខ្ចប់គ្រាប់ក្នុងក្រណាត់ត្រាំទឹក ១ យប់ រួចលាងទឹកហូរ ៣០ នាទី។ រក្សាទុកក្នុងកន្លែងស្ងួតម្លប់ ២-៣ ថ្ងៃ រហូតដល់ដុះឬសសតូចៗ សឹមយកទៅបណ្តុះ។ ✂️ ២. បច្ចេកទេស "កាត់បណ្តូល និងឬស" នេះគឺជាគន្លឹះសំខាន់បំផុតដើម្បីឱ្យដើមម្ទេសមិនខ្ពស់ពេក តែបែកមែក និងផ្លែច្រើន៖
វិធីអនុវត្ត៖ ក្រោយបណ្តុះបាន ២-៣ សប្តាហ៍ មុនដាំត្រូវ
កាត់បណ្តូល ឱ្យសល់តែថ្នាំងស្លឹកចាស់ និង
កាត់ឬសកែវ ឱ្យសល់ប្រវែងប្រហែល ១ ថ្នាំងដៃកន្លះ។
លទ្ធផល៖ ឬសកែវនឹងដុះជាឬសតូចៗច្រើនសម្រាប់រកចំណី ហើយមែកនឹងបែកត្រាងកាន់តែច្រើនផ្តល់ផ្កាផ្លែលើសពីការដាំធម្មតា។ 📏 ៣. គម្លាតដាំដុះ និងការដាក់ជី
ចន្លោះដើម ៥០ សង់ទីម៉ែត្រ
ចន្លោះជួរ ៧០ សង់ទីម៉ែត្រ
ទទឹងរង ១ ម៉ែត្រ
ការដាក់ជី៖ ក្រោយដាំបាន ២០-២៥ ថ្ងៃ ត្រូវជ្រួយដីដាក់ជីសរីរាង្គ ឬជីលាមកសត្វបន្ថែម ដើម្បីទ្រទ្រង់ការលូតលាស់។ ចែករំលែកបច្ចេកទេសកសិកម្មដោយក្តីស្…