វិធីសាស្រ្តដាំក្រូចឆ្មានិងការដាក់ជីដែលត្រឹមត្រូវ How to grow lemons and apply the right fertilizer

បច្ចេកទេសដាំ និងការដាក់ជីក្រូចឆ្មាឱ្យឆាប់បានផល

មធ្យោបាយធ្វើឱ្យក្រូចឆ្មាធំលឿន ផ្លែច្រើន និងមានសុខភាពល្អ

🛠 ១. ការត្រៀមកន្លែង និងការដាំ

មិនថាលោកអ្នកដាំក្នុងលូ ឬដាំផ្ទាល់ដីទេ ត្រូវត្រៀមដូចខាងក្រោម៖

  • រៀបចំដី៖ លាយដីជាមួយជីកំប៉ុស្តិ៍ ឬជីធម្មជាតិឱ្យបានត្រឹមត្រូវ។
  • សម្លាប់មេរោគដី៖ ត្រូវស្រោចថ្នាំសម្លាប់មេរោគដី (ផ្សិត/ឈើ រ៉ា) ដើម្បីការពារកុំឱ្យដើមក្រិន ឬស្លឹករួញ។
  • ការដាំដំបូង៖ ក្រោយដាំត្រូវបោះបង្គោលចងដើមឱ្យណែន និងបាំងកម្តៅថ្ងៃ។ ក្នុង ១ ខែដំបូង ស្រោចទឹក ១ ថ្ងៃ ២ ដង (មិនទាន់បាច់ដាក់ជីបន្ថែមទេ)។
បច្ចេកទេសដាំក្រូចឆ្មា
📊 ២. កាលវិភាគ និងរូបមន្តដាក់ជី

ការដាក់ជីត្រូវធ្វើឡើងរៀងរាល់ ២០ ទៅ ២៥ ថ្ងៃម្តង៖

អាយុក្រូចឆ្មា លេខជី (NPK) បរិមាណប្រើប្រាស់
ខែទី ២, ៣, ៤ 16.8.8 ជី ១ ក្តាប់ : ទឹក ៤ ផ្តិល (ស្រោចបាន ៤ ដើម)
ខែទី ៥, ៦ 16.8.8 ជី ១ ក្តាប់ : ទឹក ២ ផ្តិល (ស្រោចបាន ២ ដើម)
ខែទី ៧ តទៅ 16.8.8 ជី ១ ក្តាប់ : ទឹក ១ ផ្តិល (ស្រោចបាន ១ ដើម)
ខែទី ៩ ដល់ ១០ (ចេញផ្កា) 15.15.15 ជី ១ ក្តាប់ : ទឹក ១ ផ្តិល (ស្រោចបាន ១ ដើម)
⚠️ បច្ចេកទេសស្រោចជីឱ្យត្រូវខ្នាត៖
មុនស្រោចជី ត្រូវស្រោចទឹកធម្មតាឱ្យជោគគល់សិន។ ពេលស្រោចជី ត្រូវស្រោចឱ្យ ឆ្ងាយពីគល់ប្រហែល ២ តឹក ដើម្បីឱ្យឬសដុះចេញមកក្រៅបានឆ្ងាយ ធ្វើឱ្យដើមរឹងមាំ និងធន់នឹងជំងឺ។