គួច ម៉េងលី ៖ ចេះ ៥ ភាសានេះអ្នកនិងក្លាយជាមនុស្សជោគជ័យ

Kuoch Mengly: Know these 5 languages ​​and you will become a successful person
គួច ម៉េងលី ៖ ចេះ ៥ ភាសានេះអ្នកនិងក្លាយជាមនុស្សជោគជ័យ
ចេះ ៥ ភាសានេះ នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សជោគជ័យក្នុងសម័យទំនើប អនុសាសន៍ដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី គេតែងនិយាយថា "ជោគជ័យ" មិនដែលដើរមករកយើងដោយឯងៗនោះទេ គឺមានតែយើងទេដែលត្រូវដើរទៅរកវា។ ទោះជាយ៉ាងណា អ្នកមិនអាចឈានទៅដល់គោលដៅបានដោយងាយស្រួលឡើយ ប្រសិនបើគ្មានវិធីសាស្ត្រ ការដឹកនាំផ្លូវ ឬជំហានដ៏ត្រឹមត្រូវ។ ថ្ងៃនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី (Mengly J. Quach, MD, MPH) បានផ្ដល់នូវអនុសាសន៍ដ៏មានតម្លៃបំផុតសម្រាប់តម្រង់ផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យក្នុងសម័យកាលទំនើបកម្ម តាមរយៈការដុសខាត់នូវភាសាទាំង ៥ ដូចខាងក្រោម៖ ភាសាទាំង ៥ ឆ្ពោះទៅកាន់ភាពជោគជ័យ ១. ភាសាខ្មែរ៖ ជាភាសាជាតិដែលយើងត្រូវតែប្រើប្រាស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុត។ ២. ភាសាសកល៖ ភាសាអន្តរជាតិ (ដូចជាភាសាអង់គ្លេស) ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងជុំវិញពិភពលោក។ ៣. ភាសាបច្ចេកវិទ្យា៖ ការយល់ដឹងពីការប្រើប្រាស់បច្ចេកទេសទំនើបនិយម ដូចជាការផ្ញើ Email និងការប្រើប្រាស់ប្រព័ន្ធឌីជីថល។ ៤. ភាសាការទូត៖ ភាសាសមរម្យ ស្គាល់ចាស់ទុំ ដឹងពីកាលៈទេសៈ និងការប្រើប្រាស់ភាសាផ្លូវការក្នុងសង្គម។ ៥. ភាសាអាជីព៖ ជំនាញឯកទេសច្បាស់លាស់ក្នុងមុខជំនាញរបស់ខ្លួន ដូចជាវិស្វករ គ្រូពេទ្យ …