ជិវិតគឺត្រូវចេះកំសាន្តនូវពេលមានទុក្ខលំបាក

ជីវិតគឺជាការដើរផ្លូវដ៏វែងឆ្ងាយ និងមានភាពប្រថុយប្រថានហើយក៏មិនអាចស្មានបានថា ខ្លួនអាចមានជីវិតបានប៉ុន្មានខែទៀត ប៉ុន្មានឆ្នាំទៀតឡើយ ហេតុដូចនេះហើយវាបានធ្វើអោយមានសំនួរជា ច្រើនជុំវិញពាក្យថាជីវិតនេះ។

តើជីវិតមានន័យដូចម្តិច? (What is the meaning of the live?) មានការបកស្រាយជាច្រើន ហើយក៏មានភាពស្មុកស្មាយច្រើនផងដែរ

ចំពោះអត្ថន័យនៃពាក្យថាជីវិតនេះ ដូចជាថា ៖ - ជីវិត ជាការតស៊ូ ព្រោះពួកគេកំពុងជួប វិបត្តិអ្វីមួយ ត្រូវពុះពារឆ្លងកាត់ ឧទាហរ វិបត្តិសិទ្ធិ, វិបត្តិសេរីភាព, វិបត្តិស្នេហា, វិបត្តិជីវភាព, វិបត្តិសិក្សា, ... - ជីវិត ជាសុភមង្គល ព្រោះពួកគេ បានប្រទះអ្វីមួយ ជាទីពេញចិត្ត របស់ពួកគេ........... - ជីវិត ជាការដណ្តើមគ្នារស់ ព្រោះពួកគេកំពុងជួប វិបត្តិជិវិត ឧទាហរ ពួកគេកំពុងបានត្រូវហ៊ុំព័ទ្ធ ដោយពួកបច្ចាមិត្ត នៅសមរភូមិសង្គ្រាម, ... - ជីវិត ជាការការពារកសាងប្រទេស ព្រោះប្រទេសពួកគេ កំពុងត្រូវបរទេសឈ្លានពាន - ជីវិត ជាការលាងបាប ព្រោះពួកគេ ជឿហួសហេតុ លើសាសនា - ជីវិត ជាកម្មពីអតីតជាតិ ព្រោះតែពួកគេ ជឿជ្រុល លើសាសនា ប៉ុន្តែពួកគេភ្លេចថា ពួកគេកំពុងរស់ លើផែនដី - ជីវិតពិតជាចន្លោះ ពីពេលកើត ដល់ ពេលស្លាប់ - ជិវិតគឺជាការដើរផ្លូវដ៏វែងឆ្ងាយ ជាដើម ។ល។

តែយ៉ាងណាការមានជិវិតគឺរឿងប្រសើរខ្លាំង ហើយក៏មិនមានអ្វីអាចកាត់ថ្លៃបាន ព្រោះជិវិតត្រូវមានអ្វីផ្សែងៗជាច្រើន ដែលត្រូវធ្វើ ទាំងសំរាប់ខ្លួនឯង សំរាប់ក្រុមគ្រួសារ និងសំរាប់សង្គមជាតិ ព្រមទាំងសំរាប់ពិភពលោកទាំងមួល។ មានមនុស្សមួយចំនួនហានប្រលៃជិវិតខ្លួនព្រោះតែរឿងតូចតាច ព្រោះតែស្នេហា ព្រោះតែបញ្ហាខ្លូនមិនល្អដូចអ្នកដ៏ទៃ ទាំងអស់នេះគឺជារឿង ដែលមិនអាចទទួលយកបាននិងអ្វីដែលខ្លួនមានជីវិតរស់នៅ ។

ព្រោះជីវិត ត្រូវការ ៖ តំលៃជាគុណសម្បត្តិ ដែលជីវិតនោះមាន, តំលៃជាគុណសម្បត្តិ នោះ ខ្ពស់ទាប អាស្រ័យ លើជីវិតនោះហើយមិនប្រាកដថា ជិវិតអ្នកមានទ្រព្យ មានតំលៃជាគុណសម្បត្តិ ខ្ពស់ជាង ជីវិតអ្នកក្រទ្រព្យនោះទេ ឧទាហរ៖ តំលៃ នៃសត្វសេក គឺ ត្រង់ចេះនិយាយត្រាប់ សំលេងមនុស្ស, តំលៃ នៃសត្វស្វា គឺចេះធាក់កង់ លេងសៀក, តំលៃ នៃសត្វឆ្កែ គឺចេះរាវរកមីន ជាដើម…។

ចុះទំរាំកើតមកជាតិជាមនុស្សដែលមានជីវិតហើងក៏ត្រូវស្វែងរកនូវឧត្តមភាពអោយខ្លួនឯងដែរ។ ទាំងអស់នេះហើយបានជាមនុស្សត្រូវមានគំរោងការណ៏សំរាប់ជីវិតខ្លួនឯង ប្រសិនបើជិវិតមានគំរោងវាប្រសើរជិវិតដើរលើផ្លូវដែលស្មានៗ ដូចជាអ្នកងងឹត។ ជិវិតដូចជាការថែសួន ឧទ្យានមួយដែលបានវិចិត្ររចនា មានបុផ្ផាស្រស់ត្រកាល មានរបៀបរយ មានផ្កាចំរុះពណ៌ ភាពស្រស់ស្អាតទាំងនេះមានទៅបានគឺស្រាយ នឹងអ្នកថែសួននោះចេះរៀបចំ ព្រោះគេជឿរជាក់ថា បើគេដំាធ្វើមួយនៅក្នុងសួនឧទ្យាននោះ គេនឹងទទូលបាន
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: