អង់គ្លេស ៖ ប្រភពពីគេហទំព័របរទេសដ៏ល្បីមួយបានឲ្យដឹង​កាល​ពីពេល​ថ្មីៗ​កន្លង​ទៅថា ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញកត្តាមួយចំនួន ដែលធ្វើឲ្យការចាប់រំលោភ​ផ្លូវភេទ បានការកើនឡើង។ មូលហេតុគឺដោយសារបច្ចុប្បន្ន ស្រ្តីភាគច្រើន តែងតែ ស្លៀកសម្លៀកបំពាក់សិចស៊ីខ្លាំងពេក ទើបធ្វើឲ្យបុរសល្មោភកាម មិន​អាច​ទប់​អារម្មណ៍ ​ចង់រួមភេទបាន។

ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Brithish Colombia ចក្រភពអង់គ្លេស បាន​ធ្វើ​ការ​សិក្សា​រួម​គ្នា ដើម្បីរកវិធីការពារខ្លួន ពីការចាប់រំលោភ ផ្លូវភេទនេះ។ និស្សិតស្រីក្នុងក្រុមម្នាក់ឈ្មោះ Keira Smith Tame បាន​និយាយ​ថា «យើងត្រូវតែមាន ការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីគេចផុតពី ការចាប់រំលោភផ្លូវភេទនេះ បើទុកឲ្យ​ច្បាប់​ជាអ្​នក​ការពារនោះ វាមិនអាចទាន់ពេលវេលានោះទេ»។

យោងតាមរបាយការណ៍មួយចំនួន ដែលពាក់ព័ន្ធទៅនឹង ការចាប់រំលោភផ្លូវភេទ បានចាត់ទុក ការស្លៀកសម្លៀកបំពាក់ខ្លី និងសិចស៊ី ជាមូលហេតុដែលបណ្តាលឲ្យ ការចាប់រំលោភផ្លូវភេទ មានការកើនឡើង។

មូលហេតុដែលបណ្តាលឲ្យក្រុមនិស្សិត នៅក្នុងសាកលវិទ្យាល័យ Brithish Colombia ធ្វើការសហការណ៍គ្នា ការពារ​ខ្លួន​ពីការ​ចាប់រំលោភផ្លូវភេទនេះ គឺក្រោយពីមានក្រុមនិស្សិតស្រី នៅក្នុងសាកលវិទ្យាល័យនេះ ត្រូវបានគេចាប់រំលោភ នៅបរិវេទសួនច្បារ សាកលវិទ្យាល័យ ដល់ទៅ ៥ករណី បើគិតចាប់ពីខែមេសា រហូតដល់ខែតុលានេះ៕
បទល្មើសចាប់រំលោភ​កើន​​ឡើង ដោយសារស្រីៗ ស្លៀកពាក់សិចស៊ីពេក

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: