បុណ្យនៅលើផ្ទះ កូនទៅរកឯណា

ដើមបុណ្យលើផ្ទះ កូនកើតទាន់ព្រះកន្លោងគង់នៅ        បានត្រីត្រកាល កាត់ក្បាលឲ្យឪ កណ្ដាលនាំទៅ
យកបុណ្យឯវត្ត ។

កណ្ដាលសុទ្ធខ្លាញ់ សាច់ពោះពងឆ្ងាញ់ ធ្មេញលោកចុកមាត់       ម៉ែឪជរា ទន្តាបាក់ម៉ត់ ទុកក្បាលឲ្យគាត់
ក្បាលសុទ្ធតែឆ្អឹង ។ (១)

ឯរូបខាងលើ ប្រៀបធៀបទង្វើ ឲ្យយើងបានដឹង             បានយល់បានគិត ពិនិត្យសញ្ជឹង ដូចនេះគួរប្រឹង
ទាន់លោកនៅរស់ ។ 

កុំចាំគាត់ស្លាប់ ទើបរៀបរណ្ដាប់ សែនផ្ញើហៅឈ្មោះ            មាន់ស្ងោជ្រូកខ្វៃ ពីរបីប៉ោងពោះ រួចស៊ីជំនួស
សប្បាយគ្នាឯង ។ 

(១) អត្ថបទកាព្យ របស់លោកតា អ៊ូ ចុង ។ 
០១ មេសា ២០១៦ ស៊ូ ខេមរិន្ទ
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: